adverise with khmeread 1

CNN ចាប់អារម្មណ៍ ឈុត​មួយ​ក្នុង​គំនូស​ជី​វច​ល "The Simpsons" កាលពី​១៦​ឆ្នាំមុន ទស្សន៍ទាយ​ថា Trump ឈ្នះឆ្នោត​ប្រធានាធិបតី ហើយ​តួអង្គ​គំនូស​ជី​វច​ល​ដទៃទៀត​បារម្ភ​គ្រប់គ្នា​ពី​អនាគត​អាមេរិក​! ឥឡូវ Trump ឈ្នះ​មែន​

    ​កាលពី ១៦ ឆ្នាំមុន មុនពេល​ជ័យជម្នះ​គួរឱ្យភ្ញាក់ផ្អើល​របស់ Donald Trump គំនូស​ជីវ​ច​ល "The Simpsons" របស់​ប៉ុស្តិ៍​ទូរទស្សន៍ Fox ទស្សន៍ទាយ​ថា Trump នឹង​ក្លាយជា​ប្រធានាធិបតី​។ 

​    ​វគ្គ​មួយ ដែលមាន​ចំណងជើង​ថា "Bart to the Future" បាន​ផ្សាយ​ក្នុង​ឆ្នាំ ២០០០ ដោយ​ដំណាល​អំពី​លោកស្រី Lisa Simpson កំពុង​ធ្វើជា​ប្រធានាធិបតី​។ 

​    ​លោក Dan Greaney អ្នកនិពន្ធ​វគ្គ​នេះ​បាន​និយាយថា ប្រធានាធិបតី Trump គឺជា "​ការព្រមាន​មួយ​ដល់​ប្រទេស​អាមេរិក​" ដែល​គាត់​នឹង​ធ្វើឱ្យ​ប្រទេស​អាមេរិក​បែកបាក់​គ្នា​។ 

​    ​វគ្គ​នោះ​ចង់​សំដៅ​ទៅលើ​ក្រុមមនុស្ស​មួយ ព្រោះ​វា​ពេលនោះ​ស្របគ្នា​ទៅនឹង​ទស្សនៈ​របស់​ប្រជាជន​អាមេរិក​ខ្លះ​ដែល​កំពុងតែ​ឆ្កួត​វង្វេង​។ 

​     អ្នកលេង​បណ្តាញ​សង្គម​នាំគ្នា​ផ្អើល​កត់សម្គាល់​ពី​វគ្គ​ទស្សន៍ទាយ​ដ៏​ចម្លែក និង​អា​ថ៍កំ​បាំង​នេះ ដែល​មើលទៅ​ស្រដៀង​នឹង​ស្ថានភាព​អាមេរិក​សព្វថ្ងៃ​ដែរ ដោយ​ចប់​ការបោះឆ្នោត​ភ្លាម​មានការ​តវ៉ា​ភ្លែត មិន​ធ្លាប់មាន​ពីមុន​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់