adverise with khmeread Image4

ស្គាល់ឈ្មោះជន​​បរទេស​មា្នក់​បើកម៉ូតូ​ធំ​បុករ៉ឺម៉​ក​​ដឹក​ធ្យូង​បង្ក​គ្រោះ​ថា្នក់​ស្លាប់​

 ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ដែលបានបើកម៉ូតូធំបុករ៉ឺម៉កដឹកធ្យូងដាច់ទ្រុងអូសជាង១០ម៉ែត្រ ផ្លោងចូលក្នុងរ៉ឺម៉កបោកក្បាលស្លាប់ខ្លួនឯង នៅ​លើកំណាត់​ផ្លូ​វ​​ទ​ន្លេសាប ក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា ​បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង​៤និង១០នាទីល្ងាចថ្ងៃទី​២​៧​ខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅនេះ ​​ឥឡូវស្គាល់ឈ្មោះហើយ ។
    មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថា បុរសជនបរទេសរូបនោះឈ្មោះ Verswyvel Davy Louispaulអាយុ៣០ឆ្នាំជនជាតិបែលហ្សិកមុខរបរអាជីវករ កាន់ប៉ាស្ព័រលេខEJ-424747ចុះថ្ងៃទី២០-០៨-២០១២មានសុពលភាពដល់ថ្ងៃទី១៩-០៨-២០១៧ស្នាក់នៅផ្ទះលេខ១៨១អឺ១ផ្លូវសុធារសសង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
    សូមបញ្ជាក់ថា មា្ចស់អ្នកបើករ៉ឺម៉កដឹកធ្យូង​ឈ្មោះថុន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ធ្យូងអនាម័យ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមាន​ជ័​យ ខណ្ឌមានជ័យ ។
     រីឯ​សាក​សព​ជនរងគ្រោះជា​ជ​នជាតិបរទេសពីដំបូងគេមិនទាន់ស្គាល់អត្តសញ្ញាណទេ បើកបរម៉ូតូ​ធំម៉ា​កYAM​AHA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-4425 ។
​     ហេតុការណ៍គ្រោះថា្នក់នេះ គឺកើតឡើងស្របពេល ​ម៉ូតូបង្ក​របស់បុរសជនជាតិបរ​ទេស​​ធ្វើដំណើរពីត្បូងទៅជើង ចំ​ណែ​ក​រ៉ឺម៉ក​​ដឹកធ្យូងបើកបរពីជើងទៅត្បូង(បញ្ជ្រាសទិសគា្ន) ។ ​
    លុះដ​ល់​​ចំ​ណុច​កើតហេតុខាងលើ ភាគីទាំងសង្ខាងបើកនៅចំកណ្តាលផ្លូវដូចគ្នា ​ស្រាប់តែម៉ូតូបង្ក​រេចង្កូត​ទៅ​បុ​ករ៉ឺម៉កដឹកធ្យូង ធ្វើឲ្យដាច់ទ្រុងចេញពីកន្ទុយរ៉ឺម៉កអូសជាង១០ម៉ែត្រ ផ្លោងបុរសជនជាតិបរទេសចូលក្នុងទ្រុងដាក់ធ្យូង បោក​ក្បាល​ស្លាប់​ភ្លាមៗនៅកន្លែង​កើតហេ​តុ​​តែម្តង ។ចំណែកអ្នកបើករ៉ឺម៉កដឹកធ្យូងរងរបួស
ស្រាល ។
    ក្រោយពេលកើតហេតុ អ្នកបើករ៉ឺម៉កដឹកធ្យូងនិងរ៉ឺម៉កដឹកធ្យូង រួមទាំង​ម៉ូតូរបស់ជនបរទេសត្រូវបាន​សមត្ថកិច្ចវាស់វែង​នាំបញ្ជូនទៅ​​ ការិយាល័យន​គរបាល​
ចរាច​រណ៍ផ្លូវគោ​ក​ ដើម្បីបន្តចំណាត់ការដោះស្រាយតាមនិតិវិធីច្បាប់។ ​ចំណែកសាកសពបុរសជនជាតិបរទេស​ សមត្ថកិច្ចយកទៅក្លា​ស្សេ​ទុក​នៅមន្ទីរពេទ្យ​កាល់​ម៉ែ​​ត ដើម្បីរងចាំសាច់ញាតិមកទទួលយក ៕

adverise with khmeread

មតិយោបល់