adverise with khmeread 1

ក្លឹប​យក្ស Real Madrid ត្រៀម​ចំណាយលុយ ២៥០ លាន​ផោន សម្រាប់​កីឡាករ De Gea និង Hazard

​ក្រុម​អធិរាជ​ស Real Madrid កំពុង​ត្រៀម​កញ្ចប់​លុយ​ចំនួន ២៥០ លាន​ផោន ដើម្បី​ទិញ​កីឡាករ Hazard របស់​ក្រុម​តោ​ខៀវ Chelsea និង​អ្នកចាំទី David de Gea របស់​ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់ពី​ជាប់​ពិន័យ​របស់ FIFA មិន​ឲ្យ​ទិញ​កីឡាករ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ចំនួន​ពីរ​នៅពេល​ខាងមុខ ខណៈ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បិទទ្វារ​ទីផ្សារ​ដោះដូរ​ខែមករា​នេះហើយ​។​

​ក្រុម Real Madrid ធ្លាប់បាន​ជាប់ទាក់ទង​ទិញ​កីឡាករ​អ្នកចាំទី De Gea ពី​ក្រុម​បិសាច​ក្រហម​កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​ត្រូវ​បរាជ័យ​នៅ​នាទីចុងក្រោយ ខណៈ​ខ្សែប្រយុទ្ធ​វ័យក្មេង Hazard ក៏​កំពុង​ត្រូវបាន​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​សម្លឹង​ឃើញ​ជាច្រើន​ខែ​ផងដែរ ដោយ​រូបគេ​អាច​នឹង​ចូលទៅ​ជំនួស​កីឡាករ Cristiano Ronaldo​។ ខ្សែបម្រើ​សេះបង្កង់ Juventus កីឡាករ Paul Pogba ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich កីឡាករ Robert Lewandowski និង​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Man City កីឡាករ Sergio Aguero ក៏​ជា​គោលដៅ​របស់​ក្រុម​មួយ​នេះដែរ​៕

 

adverise with khmeread

មតិយោបល់