adverise with khmeread 1

នេះ​ជា​រូបរាង​ព្រះទីនាំង​សម្រាប់​ដង្ហែ​សព​ស្តេច​ថៃ អាយុ​ជាង ២០០ ឆ្នាំ

    ​ចាប់តាំងពី​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត​កាលពី​ថ្ងៃទី ១៣ តុលា មក​នោះ ពុំទាន់​មាន​កាលកំណត់​ដង្ហែ​ព្រះរាជ​សព​ទៅ​បូជា​នៅឡើយ​ទេ ព្រោះ​ការិយាល័យ​វិចិត្រសិល្បៈ​ប្រពៃណី​មិនទាន់បាន​ពិនិត្យ ឬ កែច្នៃ​ឡើងវិញ​នូវ​ព្រះទីនាំង​ដង្ហែ​សព​ចំនួន​ពីរ​រួចរាល់​នៅឡើយ​។ ព្រះទីនាំង​ទាំងពីរ​មាន​ឈ្មោះថា ព្រះទីនាំង​ព្រះមហា​ពិជ័យ​រាជ​រដ្ឋ និង ព្រះទីនាំង​វិជ័យ​វ័ន​តា ហើយ​ក្នុងចំណោម​ព្រះទីនាំង​ទាំងពីរ ក៏​មិនទាន់​បានជ្រើសរើស​ថា​នឹង​យក​មួយណា​ដើម្បី​ដឹក​សព​ស្តេច​ទៅ​ទីកន្លែង​បូជា​ចុងក្រោយ​នៅឡើយ​ដែរ​។ 

​      ប៉ុន្តែ​ឥឡូវនេះ​សារៈមន្ទីរ​ជាតិ​បាងកក និង​ក្រសួង​វប្បធម៌​ថៃ​បាន​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ព្រះទីនាំង​ទាំងពីរ ដែល​ធ្លាប់ប្រើ​សម្រាប់​ដឹក​ព្រះរាជ​សព​សម័យ​ស្តេច​រាមា​ទី ១ មកម្ល៉េះ ពោលគឺ​ជាង ២០០ ឆ្នាំ​ហើយ​។ 

​    ​សារៈមន្ទីរ​នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​រាល់ថ្ងៃ​ចាប់ពី​ឥឡូវនេះ​ទៅ ពី​ម៉ោង ៨ ព្រឹក ដល់ ៤ រសៀល រហូតដល់​ថ្ងៃទី ៣០ វិច្ឆិកា​៕ 

ប្រភព៖ Bangkok Post

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់