adverise with khmeread Untitled 1

អ្នក​ចង់​ផ្តាច់​រដ្ឋ California ចេញពី​សហរដ្ឋអាមេរិក កំពុងមាន​ចំនួន​កើនឡើង ក្រោយ Trump ជាប់ឆ្នោត​

    ​យោងតាម​ប្រភពព័ត៌មាន CNN បានឱ្យដឹងថា ចំណាប់អារម្មណ៍​ក្នុងការ​បង្កើត​តំបន់អបគមន៍​នៅ​រដ្ឋ California ចេញពី​សហរដ្ឋអាមេរិក​បាន​កើនឡើង​បន្ទាប់ពី​លោក Donald Trump បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​។​

​    ​យុទ្ធនាការ "Yes California" កំពុង​គាំទ្រ​ការធ្វើប្រជាមតិ​ឯករាជ្យភាព​នៅក្នុង​ការ​គាំទ្រ​ការចាកចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​អ្នកបោះឆ្នោត​ចំនួន ៦០% បាន​គាំទ្រ​លោកស្រី Hillary Clinton អំឡុង​ការបោះឆ្នោត​កន្លងទៅ ចលនា​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាថ្មី​។​

​    ​វេ​ប​សាយ​របស់​យុទ្ធនាការ​នេះ​បាន​និយាយថា "​ក្នុងនាម​ជា​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ប្រាំមួយ​នៅលើ​ពិភពលោក California មាន​អនុភាព​សេដ្ឋកិច្ច​ខ្លាំង​ជាង​ប្រទេស​បារាំង និង​មាន​ប្រជាជន​ច្រើនជាង​ប្រទេស​ប៉ូឡូញ​។ តាម​ហេតុផល​នេះ California អាច​ប្រៀបធៀប និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជាច្រើន មិនមែន​ត្រឹមតែ​រដ្ឋ ៤៩ ទៀត​នោះទេ​"​។​

​    ​ឈ្មោះ #calexit គឺជា​តម្រាប់​តាម​យុទ្ធនាការ "brexit" ដ៏​ជោគជ័យ​នៅ​ចក្រភព​អង់គ្លេស​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​    ​ខណៈ​យុទ្ធនាការ "Yes California" ត្រូវបាន​ចាត់ជា​ចលនា​មិនសូវ​សំខាន់ ឥឡូវ​វា​បានចាប់ផ្តើម​ល្បី​ម្តងទៀត​នៅលើ​បណ្តាញ​សង្គម​កាលពី​យប់​ថ្ងៃ​ពុធ​ដោយ​ទាក់ទាញ​ការចាប់អារម្មណ៍​មនុស្ស​ជាច្រើន​តាម​អន​ឡាញ​។ ក្រុម​អ្នកគាំទ្រ​នឹង​ស្នើសុំ​ការធ្វើប្រជាមតិ​អំពី​បញ្ហា​នេះ​នៅ​ឆ្នាំ ២០១៩ ខាងមុខ​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់