adverise with khmeread Untitled

ញាក់សាច់​! USB ប្រភេទ​នេះ​អាច​ប្រើ​សម្រាប់​ដោះ​លេខ​កូដ​កុំព្យូទ័រ ដោយ​មិនចាំបាច់​វាយ​លើ​ក្តារ​ចុច​មួយ​ប៉ូ​ក​ឡើយ​

    ​ព្រួយបារម្ភ​រឿង ខ្លាច​គេ​លួច​ឯកសារ​ក្នុង​កុំព្យូទ័រ ហើយ​ត្រូវ​ប្ដូរ​លេខ​សម្ងាត់​ញឹកញាប់​? អ្នកព្រួយបារម្ភ​នោះ​គឺ​មិន​ខុស​ទេ​។​

​    ​USB មួយ​ដែល​ប្រើ​បន្ទះ ATtiny85 និង​មាន​គន្លឹះ​ប្រើប្រាស់​ខ្លះៗ អ្នកនឹង​អាចបង្កើត USB មួយ​ដែល​អាច​បំបែកលេខ​សម្ងាត់​និង​ចូលទៅក្នុង​កុំ​ព្យ​ទ័​រ​ដោយ​ស្វ័យប្រវត្តិ​មិន​ចាប់​បាច់​ចុច​លេខ​សម្ងាត់​នោះទេ​។ ធ្វើដូច្នេះបាន​លុះត្រាតែ​អ្នកមាន USB ដែលមាន​បន្ទះ​កម្មវិធី ATtiny85 និង​គន្លឹះ​ប្រើប្រាស់​ខ្លះៗ​។​

​    ​មូលហេតុ​ដែលមាន​រប​ស់​នេះ​ឡើង​ដោយសារ អ្នកបង្កើត​បន្ទះ ATtiny85 លោក Joonas Pihlajamaa ជាន​យោ​ជិ​ក​ម្នាក់​តម្រូវឱ្យ​មានការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​ឆ្លាស់​ញឹកញាប់​ដើម្បី​សុវត្ថិភាព​។ ប៉ុន្ដែ​គាត់​ពិបាក​ក្នុងការ​ចាំ​គាត់​ក៏​សម្រេចចិត្ត​បង្កើត USB HID keyboard ដែលមាន​ផ្ទុក​លេខ​សម្ងាត់​ក្នុង EEPROM ជា​ប្រភេទ​បន្ទះ​អង្គ​ចងចាំ​មួយ វា​នឹង​ចងចាំ​លេខ​សម្ងាត់​ថ្មីៗ​រៀងរាល់​ពេល​ដោត​ចូលក្នុង​កុំ​ព្យ​ទ័​រ​។​

​    ​បន្ទាប់ពី​ដោត USB ហើយ​វា​នឹង​ដោះ​លេខ​សម្ងាត់​ដោយ​ខ្លួនឯង ហើយ​ដើម្បី​បង្កើត​លេខ​សម្ងាត់​ថ្មី​មួយ អ្នក​ត្រូវ​ចុច Caps Lock នៅលើ​ក្ដារ​ចុច​ច្រើនដង និង ៤ ដង​ដើម្បី​ចាប់ផ្ដើម​លេខ​សម្ងាត់​នោះ​។ បន្ទះ ATtiny85 ត្រូវបាន​គេ​សរសេ​កម្មវិធី​បញ្ចូល​ដើម្បីឱ្យ USB មួយ​នោះ​ដូចជា​បន្ដុំ​លេខ​សម្ងាត់​នៅលើ USB នោះ​អ៊ីចឹង​។​

​    ​ខាងក្រោម​នេះ​គឺជា​ការបង្ហាញ​ពី​លទ្ធភាព​របស់ USB ដែល​ប្រើ​បន្ទះ ATtiny85 ក្នុងការ​ដោះ​លេខ​សម្ងាត់​យ៉ាង​អស្ចារ្យ​បំផុត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់