adverise with khmeread 15044805 1173451269408413 2000337345 o

ប្តី​ត្រឡប់​មកពីផ្សារ​វិញ ឃើញ​ប្រពន្ធ​ដេកស្លាប់​ក្នុងផ្ទះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្តី​ត្រឡប់​មកពីផ្សារ​វិញ ឃើញ ប្រពន្ធ​ដេកស្លាប់​ក្នុងផ្ទះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង១០​ព្រឹក​ថ្ងៃទី១០ ​វិច្ឆិកា​ ឆ្នាំ២០១៦​ ម្សិលមិញ នៅផ្ទះ​លេខ៥៥៥ ផ្លូវលំ ក្រុមទី៥ ភូមិ​ស្លែង​រលើង សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ខេង ស្រីមុំ ភេទស្រី ​អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង០៧​ និង​៣០​នាទី ព្រឹក​ថ្ងៃទី១០ ​វិច្ឆិកា​ ២០១៦ ​ប្តី​ជនរងគ្រោះ​ចេញទៅ​ផ្សារ។ ចំណែក​ជនរងគ្រោះ​នៅ​ដេក​ធម្មតា។ ​លុះដល់​ម៉ោង ១០ ប្តី​របស់​ជនរងគ្រោះ​ត្រឡប់​មកពីផ្សារ​វិញ ដាស់​ប្រព​ន្ឋ​ឱ្យធ្វើ​ម្ហូប ទើប​ដឹងថា​ស្លាប់​។​

    បន្ទាប់ពី​ពិនិត្យ​សព ប៉ូលិស​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង៕

adverise with khmeread

មតិយោបល់