adverise with khmeread Image2

ដឹក​ស្រា​បៀរ​អង្គរ​ចាក់ចោល​នៅ​ផ្លូវជាតិ​លេខ​៤...​ត្រូវប៉ាន់​អ្នក​លួច

    ព្រះសីហនុ ៖ រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​មួយគ្រឿង​ដែល​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៤​ ម្តុំ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ កាលពី រសៀល​ថ្ងៃ​១០ ​វិច្ឆិកា ​២០១៦។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បណ្តាលមកពី​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​ពណ៌​ក្រហម ពាក់​សលាក​លេខ​ភ្នំពេញ 3C-2799 ​បើក​គេច​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា និង​ថា​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​រួច​ផុតពី​គ្រោះថ្នាក់​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ​។​

    ភ្លាមៗ​មុន​ពេលដែល​សមត្ថ​កិ​ច្ទ​ទៅដល់​ជួយ​អន្តរាគមន៍​ការពារ ស្រា​បៀរ​មួយចំនួន​ដែល​ធ្លាក់​លើផ្លូវ​ត្រូវបាន​បាត់បង់ ដោយសារ​តែមាន​អ្នក​លួច​ប្រមូលយក​៕

adverise with khmeread

មតិយោបល់