adverise with khmeread Brangelina

Angelina Jolie ទាមទារ​សិទ្ធិ​គ្រប់គ្រង​កូន ៦ នាក់​ម្នាក់ឯង ហើយ​ថាបើ Pitt ហ៊ាន​ដណ្តើម​សិទ្ធិ​នេះដែរ ច្បាស់​ត្រូវ​នាង​ទម្លាយ​ភស្តុតាង​វាយតប់ Maddox

    ​អ្នកស្រី Angelina Jolie បាន​អន្ទះសារ​ជាខ្លាំង​ចង់​បញ្ជាក់ថា លោក Brad Pitt បាន​រំលោភបំពាន​កូន​ខ្លួន ហើយ​អ្នកស្រី​គិតថា ចៅក្រម​នឹង​ជឿ​ការចោទប្រកាន់​របស់​អ្នកស្រី ហើយ​រឹតត្បិត​សិទ្ធិ​អាណាព្យាបាល​របស់ Brad​។​

​    ​ប៉ុន្តែ​យោងតាម TMZ ឱ្យដឹងថា ពួកគេ​បាន​ទម្លាយ​ថា នាយកដ្ឋាន​សេវា​កុមារ​និង​គ្រួសារ​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស (DCFS) បាន​បិទ​ការស៊ើបអង្កេត​ករណី​រំលោភបំពាន​លើ​កុមារ​ដែល​បាន​កើតឡើង​ក្នុង​ឧបទ្ទវហេតុ​រវាង Brad និង Maddox វ័យ ១៥ ឆ្នាំ​នៅលើ​យន្តហោះ​ឯកជន​ទៅហើយ​។​

​    ​អ្នកស្រី Angelina បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើជា​អាណាព្យាបាល​ក្មេង ៦ នាក់ ប៉ុន្តែ Brad បាន​ឆ្លើយតប​ចំពោះ​រឿងនេះ​ដោយ​និយាយថា ខ្លួន​ចង់​ចូលរួម​សិទ្ធិ​នេះដែរ​។ ប្រភព​ជិតស្និទ្ធ​នឹង​អ្នកស្រី​បាន​និយាយថា គាត់​មាន​អារម្មណ៍​ថា ក្មេងៗ​នឹង​ស្ថិតក្នុង​គ្រោះថ្នាក់​ប្រសិនបើ​លោក Brad ចូលរួម​សិទ្ធិ​នេះដែរ ហើយ​ប្រសិនបើ​គាត់​មិន​ឈប់​ស្នើ​សិទ្ធិ​នេះ អ្នកស្រី​នឹង​បង្ហាញ​ភស្តុតាង​ទៅកាន់​ចៅក្រម​លែងលះ​ថា Brad បាន​រំលោភបំពាន​លើ​ក្មេង​។​

​    ​អ្នកតំណាង​អ្នកស្រី​ម្នាក់​បាន​និយាយថា "​អ្នកស្រី Angelina បាន​និយាយ​តាំងពីដើម​ថា គាត់​មាន​អារម្មណ៍​ថា គាត់​ត្រូវតែ​ចាត់វិធានការ​សម្រាប់​សុខភាព​គ្រួសារ ហើយ​គាត់​ធូរស្បើយ​បន្ទាប់ពី​ការចូលរួម​របស់ DCFS អស់​រយៈពេល ៨ សប្តាហ៍ ហើយ​ឥឡូវ DCFS ពេញចិត្ត​ដែល​ការការពារ​សុវត្ថិភាព​ត្រូវដាក់​នៅនឹងកន្លែង​ដើម្បី​អនុញ្ញាតឱ្យ​ក្មេងៗ​ទទួល​បានការ​មើលថែ​សុវត្ថិភាព​"​។​

​    ​អ្នកតំណាង​រូប​នោះបាន​បន្ថែមថា មានការ​យល់ព្រម​ស្របច្បាប់​មួយ​បានសម្រេច ដែល​ចុះហត្ថលេខា​ទាំង​ភាគី​សងខាង ដែល​ក្នុងនោះ​អ្នកស្រី Angelina មាន​សិទ្ធិ​ធ្វើជា​អាណាព្យាបាល​ក្មេង ហើយ​លោក Brad មាន​សិទ្ធិ​ត្រឹម​មកលេង​សួរសុខទុក្ខ​។ ទោះយ៉ាងណា កិច្ចព្រមព្រៀង​នោះបាន​កើតឡើង​អំឡុង​ការស៊ើបអង្កេត​របស់ DCFS ប៉ុណ្ណោះ​។ ឥឡូវ​ការស៊ើបអង្កេត​បាន​បិទ ហើយ​លោក Brad និង Angelina នឹងត្រូវ​តតាំង​គ្នា​នៅ​ចំពោះមុខ​ចៅក្រម​នៅ​ជំហាន​បន្ទាប់​៕

adverise with khmeread
ប្រភព៖ TMZ

អ្នកនឹងចូលចិត្ត

មតិយោបល់