adverise with khmeread 1

ឃាត់​អ្នកប្រើប្រាស់​ថ្នាំញៀន​ ១៧​ នាក់​នៅ​ប្លុក​ត្រពាំង​ឈូក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ តំបន់​មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នេះ​គឺជា​កន្លែង​ដែល​ល្បីឈ្មោះ​ជា​យូរ​មកហើយ ដែល​សម្បូរ​ទៅដោយ​អ្នកប្រើប្រាស់ ជួញដូរ ចែក ចាយ​គ្រឿងញៀន​និង​ល្បែង​ស៊ី​សង​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​បំបែក​មិនបាន​។​

    ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១០​​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​យប់​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំងចម្រុះ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​ទៀត​បាន​ចុះបង្ក្រាប​តំបន់​ខាងលើ​ ហើយ​ឃាត់​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៧​នាក់​,​ ដកហូត​ម៉ូតូ​ពីរ​គ្រឿង​ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    លោក​ ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា ដោយមាន​បទបញ្ជា​ពី​លោកស្នងការ​រាជធានី​ភ្នំពេញ​ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែលជា​តំបន់​ស្មុ​គ្រ​ស្មាញ​។​

    ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​ ​១៧ ​នាក់​ហើយ ​និង​ដកហូត​ម៉ូតូ​ពីរ​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ។​

    គួរ​បញ្ជាក់ថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​បើក​យុទ្ធនាការ​ដូច​ភ្លៀងរលឹម​ដោយ​ចុះ​ជាប់​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​និង​បាន​ប្រមូល​ក្រុម​ក្មេង​ដែល​តែងតែ​ដើរចោល​ផ្ទះ​មក​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​និង​ខ្លះមក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ជាច្រើន​នាក់​។​

    បច្ចុប្បន្ន​ក្រុម​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​៕

 

adverise with khmeread

មតិយោបល់