adverise with khmeread Untitled 1

ពូ​ទីន​ផឹក​សាំ​ប៉ា​ញ​អប​អប​ជ័យជម្នះ​របស់​ត្រាំ ហើយ​មន្ត្រី​កំពូល​នៅ​វិមាន​ក្រឹម​ឡាំង​និយាយថា ត្រាំ ជួយសង្គ្រោះ​ពិភពលោក​ពី​សង្គ្រាមលោកលើកទី ៣

    ​បើ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់​របស់​វិមាន​ក្រឹម​ឡាំង​បាន​លាតត្រដាង​ថា ការជាប់ឆ្នោត​របស់ ដូ​ណា​ល់ ត្រាំ បាន​ទប់ស្កាត់​សង្គ្រាមលោកលើកទីបី​។ 

​    ​ជ័យជម្នះ​របស់​បក្ស​សាធារណរដ្ឋ​ត្រូវបាន​សាទរ​ជាមួយ​ក្តីសប្បាយ​រីករាយ​ក្នុង​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ពុធ ខណៈ​នរណា​ក៏​ដឹង​ដែរ​ថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន មិន​ចូលចិត្ត ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ទេ​។ 

​    ​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​កំពូល​ទាំងពីរ​បាន​ធ្លាក់ចុះ​ដុនដាប​ខ្លាំង អំឡុង​រដ្ឋការ​របស់​លោក​អូ​បា​ម៉ា ហើយ​អំឡុង​យុទ្ធនាការ​របស់លោក​ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​សន្យា​នូវ​ទំនាក់ទំនង​មិត្តភាព​ខ្លាំង​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។ 

​    ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​លោក​សង្ឃឹម ភាព​តានតឹង​អាច​កំណត់​នៅ​ដាច់ដោយឡែក​។ 

​    ​ជំនួយការ​របស់លោក គឺ លោក Sergei Glazyev បាន​និយាយ​ហួស​នេះ​បន្តិច ដោយ​ពណ៌នា​ថា លោកស្រី​គ្លី​ន​តុ​ន​ជា​និមិត្តរូប​នៃ​សង្គ្រាម​។ 

​    ​វេ​ប​សាយ Lenta បាន​រាយការណ៍​ថា Sergei Glazyev បាន​ប្រាប់​អ្នកកាសែត​ថា "​អាមេរិក​មាន​ជម្រើស​ពីរ​គឺ​សង្គ្រាមលោកលើកទី ៣ ឬ សន្តិភាព​ពហុភាគី​។ គ្លី​ន​តុ​ន​ជា​និមិត្តរូប​នៃ​សង្គ្រាម ហើយ​ត្រាំ​មានឱកាស​ដើម្បី​ផ្លាស់ប្តូរ​ទិសដៅ​នេះ​"​។​

​    ​ជំនួយការ​លោកពូ​ទីន គឺ​លោក Vyacheslav Volodin ឯណោះ​វិញ បាន​និយាយថា នៅ​ចុងឆ្នាំ​របស់លោក​អូ​បា​ម៉ា នឹង​បង្ហាញ​អំពី "​ទីបញ្ចប់​នៃ​បញ្ហា​ដែល​ខ្លួន (​អាមេរិក​) បាន​បង្កឡើង​រវាងរ​ដ្ឋា​ភិ​បាល​វិមាន​ក្រឹម​ឡាំង និង​វ៉ាស៊ីនតោន​"​។ 

​    ​ក្នុងចំណោម​បញ្ហា​ទាំងនោះ​គឺមាន​ទណ្ឌកម្ម​ជាច្រើន​ដែល​ដាក់ចេញ​ដោយ​អាមេរិក និង សហភាព​អឺរ៉ុប បន្ទាប់ពី​រុស្ស៊ី​កាត់​យក​ទឹកដី​គ្រី​មេ​ក្នុង​ឆ្នាំ ២០១៤​។ 

​    ​Volodin និយាយថា "​ទណ្ឌកម្ម​គឺជា​ឧបករណ៍ប្រើប្រាស់​ដោយ​អ្នកទន់ខ្សោយ​"​។ លោក​បាន​បន្ថែមថា "​ជាមួយ​ទណ្ឌកម្ម អ្នក​មិនអាច​មានការ​គោរព​ទៅវិញទៅមក​បានទេ​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់