adverise with khmeread Cristiano ronaldo legia warsaw real madrid champions league 7fxnpa5udrec1btysdstyordu

Cristiano Ronaldo: គ្មាន​នរណាម្នាក់​អាចធ្វើ​ជា Ronaldo បន្ទាប់​បានទេ​

    ​តារាបាល់ទាត់​ឆ្នើម​របស់​អធិរាជ​ស Real Madrid និង​ជា​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​បដិសេធ​សញ្ញាណ​មួយ​ថា នឹងមាន​កីឡាករ​ម្នាក់​ដែលមាន "​សមត្ថភាព​ស្រដៀង​" គាត់​ក្នុង​ថ្ងៃ​អនាគត​។​

​    ​Ronaldo ដែល​កាលពីពេល​ថ្មីៗ​នេះ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​ពង្រីក​សុពលភាព​ស្នាក់​ថ្មី​ជាមួយនឹង​អធិរាជ​ស​ដល់​ឆ្នាំ​២០២១ កំពុង​មមាញឹក​កើប​ពានរង្វាន់​បុគ្គល ក្រោយ​ភាពជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់​ក្នុង​យុទ្ធនាការ​ប្រជែង​ពាន​នានា​ក្នុង​រដូវ​កាល ២០១៥-១៦​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ បាន​ជួយ​ឱ្យ Real Madrid ឈ្នះ​ពាន Champions League ជា​លើក​ទី​១១​របស់​ពួកគេ មុនពេល​ដែល​បាន​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ឱ្យ​លើក​ពាន Euro 2016 ក្នុង​ទឹកដី​ប្រទេស​បារាំង​។​

​    ​ប៉ុន្តែ​ពេលដែល​គេ​ចោទ​សួរថា​តើ​អាច​នឹងមាន​នរណាម្នាក់​ក្លាយជា "Cristiano Ronaldo" បន្ទាប់ ដែរឬទេ​នា​ថ្ងៃ​អនាគត ខ្សែប្រយុទ្ធ​រូបនេះ​បាន​ទទូចថា រាល់​កីឡាករ​គ្រប់រូប​គឺមាន​តែមួយគត់ ហើយ​ហេតុនេះហើយ​បានជា​មិនមាន​តារាបាល់ទាត់​រូប​ណា​ដែល​អាច​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ដូចនឹង​អ្នកដទៃ​ទៀតឡើយ​។​

​    ​Ronaldo បានបញ្ជាក់​ប្រាប់​វេ​ប​សាយ Marca បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​តារា​ឆ្នើម​ប្រចាំ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ថា "​មិនមាន​នរណាម្នាក់​អាច​ក្លាយទៅជា Cristiano Ronaldo បន្ទាប់​ឡើយ គ្មាន​មនុស្ស​ពីរ​នាក់​ដូចគ្នា​នោះឡើយ​"​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​ទទូចថា គ្រប់​កីឡាករ​ទាំងអស់​សុទ្ធតែ​មាន​លក្ខណៈពិសេស​ផ្ទាល់ខ្លួន ដូច្នេះ​គ្មាន​តារា​រូប​ណា​អាចមាន​សមត្ថភាព​ជាន់​គ្នា​នឹង​តារា​រូប​ណា​ផ្សេងទៀត​នោះឡើយ​។​
​    ​
​    ​រូបគេ​បន្តថា "​ខ្ញុំ​ឃើញ​កីឡាករ​វ័យក្មេង​មាន​ទេ​ព្យ​កោសល្យ​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប ខ្ញុំ​អាច​លើក​ឈ្មោះ​មក​និយាយ​ដូចជា​៖ Renato Sanches, Andres Gomes, ឬ Joao Mario​។ មាន​កីឡាករ​ជាច្រើន​ដែល​អាច​ជ្រើសរើស ហើយ​ខ្ញុំ​បានជ្រើសរើស​តែ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​កីឡាករ​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប​ដែលមាន​សម្ថ​ភាព​នៅ​ថ្ងៃ​អនាគត​ច្រើនណាស់​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ដោយសារតែ​យុវជន​ដែលមាន​ទេ​ព្យ​កោសល្យ​ដ៏​អស្ចារ្យ​ទាំងនេះ ធានាថា​បាល់ទាត់​នឹង​តែងតែ​ខ្លាំង​ជានិច្ច​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់