adverise with khmeread 0

ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​កសិក​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​ក្រុម​តោ​ខៀវ Chelsea

​រឿង​មិន​នឹកស្មាន​ដល់​មួយ​បាន​លេចឡើង​ថា ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​កសិក​ដែល​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​នាពេល​ថ្មីៗ​កន្លងមកនេះ​មានបំណង​ចង់​ទិញ​ក្លឹប​តោ​ខៀវ Chelsea ។​

​លោក Joaquín Guzmán ឬ ហៅថា​អា​តឿ បានបង្ហាញ​ចំណង់​ចំណូលចិត្ត​របស់លោក​លើ​វិស័យ​បាល់ទាត់ និង​ចង់​ធ្វើជា​ម្ចាស់​ក្លឹប​មួយរូប​ផងដែរ ខណៈដែល​ដំណឹង​នេះ​បាន​លេច​ធ្លាយ​ចេញពី​ក្រុម​អ្នកសារព័ត៌មាន Sport របស់​ប្រទេស​អេ​ស្ប៉ា​ញ​។

​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា មេ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក ដែល​ស្រឡាញ់​ការប្រកួត​បាល់ទាត់​នេះ មានទ្រព្យ​សម្បត្តិ​សរុប ១ ពាន់​លាន​អឺរ៉ូ និង​ជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់​ក្លឹប Gaza Puebla របស់​ម៉ិ​ក​ស៊ិ​ក​ផងដែរ​។​

​ក្រុម​តោ​ខៀវ Chelsea ត្រូវបាន​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​សញ្ជាតិ​រុស្សី​លោក Roman Abramovich ប៉ុន្តែ​គេ​ជឿជាក់ថា El Chapo មានទ្រព្យ​សម្បត្តិ​ច្រើន​មហាសាល​ល្មម​អាច​ស្នើ​ទិញ​ក្លឹប​មួយ​នេះ​បាន​៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់