adverise with khmeread 1

រថយន្ដ​មិន​ចាំ​ម៉ាក​បុក​ម៉ូតូ​និ​ច​ពីក្រោយ​ពេញទំហឹង ​ស្លាប់​ម្នាក់ ​របួស​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​មួយគ្រឿង​ឌុប​គ្នា​ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​បង្ក​ក្រោយពី​បង្កហេតុ​រួច​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​តែម្តង។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ថ្ងៃទី​១០ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​រោងចក្រ ​PrinTing Jeil ( Cambodia ) CO. LTD  តាម​បណ្ដោយ​ផ្លូវ ៣០ ម៉ែត្រ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​០១ គ្រឿង មិន​ស្គាល់​ម៉ាក និង​អ្នកបើកបរ (​បាន​បើក​រត់​គេចខ្លួនបាត់​) ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ពីក្រោយ​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1S -8933 (​ទិសដៅ​ស្របគ្នា​) បើកប​ករ​ដោយ​ឈ្មោះ ឆន វាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ​ភូមិក្រាំង​ពង្រ សង្កាត់ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរកម្មករ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​របួស​អ្នកជិះ​ខាងក្រោយ​ម្នាក់​ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ​ភូមិក្រាំង​ពង្រ សង្កាត់ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ កម្មករ (​របួស​មធ្យម​)។​

    សាកសព​ជនរងគ្រោះ​ឈ្មោះ  ឆន វាសនា ប្រគល់​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន ភូមិក្រាំង​ពង្រ សង្កាត់ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ចំណែក​ម៉ូតូ​ជនរងគ្រោះ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


    

adverise with khmeread

មតិយោបល់