adverise with khmeread 15060301 1173493009404239 1971516851 o

ដល់ក! ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ឃាត់​បុរស​ម្នាក់​ប្រើកូនយក​ថ្នាំញៀន ​១ ​កញ្ចប់​ទៅលក់

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១០ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ផ្លូវលំ ភូមិទួល​រកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

     ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈ្មោះ កែវ ណាវី ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ប្រើ​កូនប្រុស អាយុ​ប្រហែល​១០​ឆ្នាំ យក​ថ្នាំញៀន​ម៉ា​ទឹកកក​០១​កញ្ចប់​ថង់​តូច​មក​លក់​ឱ្យ​អ្នកទិញ។  ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច​, ​ទូរស័ព្ទដៃ​ចាស់​ចំនួន​០២​គ្រឿង និង លុយ​ខ្មែរ​៤០០០០​រៀល រួច​បញ្ជូនទៅ​ខណ្ឌ​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់