លោកស្រី Hillary Clinton ត្រូវបានគេឃើញជាលើកដំបូង ចាប់តាំងពីបាត់មុខក្នុងការបោះឆ្នោតក្រោយលោក Donald Trump ឈ្នះ។
លោកស្រី Clinton បានចេញទៅបណ្ដើរឆ្កែជាមួយ Bill Clinton នៅពេលអ្នកស្រុកម្នាក់នៅទីនោះបានជួបពួកគេ និងសុំថតរូបជាមួយនឹងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ។
លោកស្រីបានញញឹមរីករាយខ្លាំងហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ដែលនេះបង្ហាញថាទម្ងន់ពិភពលោកបានជ្រុះចេញពីស្មារបស់គាត់ ជាហេតុធ្វើឱ្យលោកស្រីសប្បាយចិត្តយ៉ាងនេះ។
ស្ត្រីឈ្មោះ Margot Gerster បានផុសរូបភាពនេះនិងរៀបរាប់នៅលើរូបភាពនោះថា "ខ្ញុំពិតជាមានអារម្មណ៍ខកចិត្តណាស់ កាលពីម្សិលមិញនៅថ្ងៃបោះឆ្នោត ហើយវិធីតែមួយគត់ដើម្បីមានអារម្មណ៍ល្អវិញគឺទៅលំហែកាយដោយការឡើងភ្នំជាមួយនឹងកូនស្រីរបស់ខ្ញុំ"។
ហើយនាងពិតជាសំណាងដែលបានជួបគ្រួសារត្រកូល Bill ឡើងភ្នំដោយចៃដន្យតាមផ្លូវ៕
