adverise with khmeread Manchester citys spanish manager pep gu

Sergio Aguero គ្មាន​បញ្ហា​អ្វី​ជាមួយ Pep Guardiola ទេ និង​ច្រានចោល ការចាកចេញ​ពី Man City

    ​Sergio Aguero ទទូចថា​គាត់​មិនមាន​បញ្ហា​អ្វីមួយ​នោះឡើយ​ជាមួយនឹង Pep Guardiola ហើយ​ថា​គាត់​នឹង​ចាក​ចេញពី​មេឃ​ខៀវ Manchester City សម្រាប់តែ​ក្លឹប​កុមារភាព Club Atlético Independiente របស់គាត់​ប៉ុណ្ណោះ​។​

​    ​អនាគត​ក្នុង​ក្រុម​មេឃ​ខៀវ​របស់ Aguero ត្រូវបាន​ចោទ​ជា​សំណួរ​ចាប់តាំងពី Guardiola បាន​ដក​គាត់​ចេញពី​ការប្រកួត​ដែល​មេឃ​ខៀវ​បាន​បរាជ័យ​ក្រោម​ដៃ Barcelona ក្នុង​ទឹកដី Nou Camp ក្នុង​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទី​រូបនេះ ទទូចថា​ពួកគេ​មិនមាន​បញ្ហា​អ្វី​ឡើយ និង​បាន​ច្រានចោល​ការពិភាក្សា​ថា គាត់​អាច​នឹង​វិលត្រឡប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដើម្បី​ចូលរួម​ជាមួយនឹង​អធិរាជ​ស Real Madrid ។​

​    ​Aguero បច្ចុប្បន្ន​មាន​វ័យ ២៨​ឆ្នាំ បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ពង្រីក​សុពលភាព​ស្នាក់នៅ ដែល​គាត់​នឹង​បន្ត​នៅក្នុង​ទឹកដី Etihad រហូតដល់​ឆ្នាំ ២០២០ ហើយ​បន្ទាប់មក​គាត់​មាន​គម្រោង​នឹង​បញ្ចប់​អាជីព​របស់ខ្លួន​ជាមួយនឹង​ក្រុម Independiente ដែល​ស្ថិតនៅក្នុង​ទឹកដី​កំណើត​របស់ខ្លួន​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វិទ្យុ ESPN Radio FC ថា "​ខ្ញុំ​មិន​ធ្លាប់មាន​បញ្ហា​ជាមួយនឹង Guardiola ហើយ​គាត់​ក៏​មិនមាន​បញ្ហា​ជាមួយ​ខ្ញុំ​ដែរ​។ គាត់​តែងតែបាន​ជួយ​ខ្ញុំ និង​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​ប្រសើ​នៅឯ Manchester City ហើយ​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ វា​នឹង​ជាការ​ត្រឡប់​ទៅកាន់ Independiente វិញ​ប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់