adverise with khmeread Steven gerrard and ashley cole

Steven Gerrard និយាយថា Ashley Cole ជា​ខ្សែការពារ​ស្លាប​ឆ្វេង​ល្អ​ដាច់​គេ​លើ​ផែនដី​

    ​Steven Gerrard បានផ្តល់​ចំណាត់ថ្នាក់​ដល់​មិត្ត​រួម​ក្រុម LA Galaxy កីឡាករ Ashley Cole ក្នុងនាម​ជា "​ខ្សែការពារ​ស្លាប​ឆ្វេង​ល្អ​ដាច់​គេ​ក្នុង​ភពផែនដី​នេះ​"​។​

​    ​វា​បាន​កើតឡើង បន្ទាប់ពី Cole បានធ្វើឱ្យ​ខក​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​វគ្គ​កាត់សេចក្តី​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​វគ្គ​ជម្រុះ​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អាមេរិក MLS របស់ Galaxy បរាជ័យ​ក្រោម​ដៃ Colorado Rapids ដែលជា​ការប្រកួត​មួយ​ដែល​អាច​ជាការ​បង្ហាញមុខ​ជា​លើកចុងក្រោយ​នៃ​អាជីព​បាល់ទាត់​របស់ Gerrard ។​

​    ​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស Gerrard បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​ផ្តិត​ជាមួយនឹង​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន ជាមួយនឹង​អ្នក Follow រូបគាត់​នៅលើ​បណ្តាញ​សង្គម Instagram ចំនួន ៥,២​លាន​នាក់​។​

​    ​ដោយ​ប​ញ្ជូ​ល​ចំណងជើង​មួយ​ឃ្លា​នៅក្នុង​រូបថត​មួយ​សន្លឹក​នេះ អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool បានសរសេរថា "​ខ្សែការពារ​ស្លាប​ឆ្វេង​ល្អ​ដាច់​គេ​នៅលើ "​រូប Emoji ផែនដី​" #​ជឿ​លើ​ខ្ញុំ​ចុះ​"​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម LA Galaxy លោក Bruce Arena គឺ​នៅតែ​កំពុង​រង់ចាំ​ការសម្រេចចិត្ត​ពី Gerrard ថា​តើ​គាត់​នឹង​បន្ត​លេង​ឱ្យ​ក្លឹប​ទៀត​ឬទេ​នា​រដូវ​កាល​បន្ទាប់​។​

​    ​តារាបាល់ទាត់​វ័យ ៣៦​ឆ្នាំ​រូបនេះ បាន​ព្រលយ​ពាក្យ​ថា គាត់​ចង់​ក្លាយទៅជា​គ្រូបង្វឹក​ម្នាក់​ជាមួយ Liverpool ហើយ​កាលពី​ខែមករា គាត់​បាន​និយាយថា ២០១៦ នឹង "​ប្រហែលជា​ឆ្នាំ​ចុងក្រោយ​គេ​របស់ខ្ញុំ​ក្នុងនាម​ជា​កីឡាករ​"៕

adverise with khmeread

មតិយោបល់