adverise with khmeread 15034263 1173513809402159 1842690840 o

លេបថ្នាំ​និង​លោតទឹក​មិន​ស្លាប់​....​ស្លាប់​ចុងក្រោយ​ដោយសារ​ចងក

    ភ្នំពេញ ៖ យុវជន​ជា​សិស្ស​ប្រុស​ម្នា​ក់បាន​ស្រឡាញ់​ភេទ​ប្រុស​ដូចគ្នា បាន​ចងក​សម្លាប់ខ្លួន​នៅវេលា​ម៉ោង១១ ​និង​៥០​នាទី ថ្ងៃទី​១០ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ​នៅផ្ទះ​លេខ៧ ផ្លូវ​លេខ៥១៤ ក្រុមទី២ ​សង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពី​លេបថ្នាំ​ផង លោតទឹក​ផង​មិន​ស្លាប់​។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ យន់  វិសាល ភេទ​ប្រុស​ អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។​

    ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា កន្លងមក​ជនរងគ្រោះ​បាន​ស្រឡាញ់​ប្រុសៗ​ដូចគ្នា ចំណែក​ម្តាយ​មាន​ប្តី​ក្មេង​ក្រោយ​មួយទៀត​ដោយ​ឪពុក​បង្កើតបាន​ស្លាប់បាត់ ហើយ​ជនរងគ្រោះ​នៅ​ដើមខែ​នេះ​ធ្លាប់បាន​លេបថ្នាំ​សំលាប់ខ្លួន និង​លោតទឹក​សម្លាប់ខ្លួន​ត្រូវបាន​គេ​ជួយ​ទាន់។​

    លុះដល់​ថ្ងៃទី០៩ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​ម្តាយ​ និង​ប្អូន​ពៅ​បាន​ទៅផ្ទះ​ប្តី​ក្រោយ​នៅ​ស្រុក​ល្វាឯម ទុកឱ្យជនរងគ្រោះ​នៅផ្ទះ​តែម្នាក់ឯង។​ រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ​ប្រជាពលរដ្ឋ​បាន​មើល​ពី​ផ្លូវ​មក​ឃើញ​ជនរងគ្រោះ​ចងក ហើយ​ទ្វារផ្ទះ​ត្រូវ​ជាប់​
​គន្លឹះ​ពី​ខាងក្នុង។​

    ពេលនោះ​បង​បង្កើត​សព​ដែល​នៅផ្ទះ​ផ្សេង និង​ប្រជាពលរដ្ឋ​បានគាស់​ទ្វារ​ចូលទៅ ទើប​ដឹងថា​ជនរងគ្រោះ​ចងក​ស្លាប់បាត់​ហើយ៕

adverise with khmeread

មតិយោបល់