adverise with khmeread Untitled 1

ប្រសិនបើអ្នកលេបថ្នាំទាំងនេះហាមដាច់ខាតពិសាភេសជ្ជៈនិងអាហារទាំងនេះ បើមិនចង់មានគ្រោះថ្នាក់

    ​អាហារ​ប្រភេទ​ខ្លះ អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព ប្រសិនបើ​អ្នក​មិនបាន​ស្វែងយល់​ឱ្យ​ច្បាស់​ឱ្យ​បានល្អ​ដូចជា​ធ្វើឱ្យ​ផ្ដាសាយ​និង​ផ្ដាសាយធំ​ជាដើម​។​

​    ​មាន​អ្នកខ្លះ​គិតថា ការ​ទទួលទាន​វីតាមីន C ដូចជា​ពិសា​ទឹក​ទំពាំងបាយជូរ​ជួយ​ឱ្យ​សុខភាព​ល្អ ប៉ុន្ដែ​គឺជា​រឿង​យល់​ខុស​ទៅវិញ​។ តាម​ទស្សនាវដ្ដី Arztliche Praxis ប្រទេស​អាល្លឺម៉ង់​បានចេញ​ផ្សាយ​ថា ផ្លែឈើ​ប្រមាណ​ជា ២៥ ប្រភេទ​ផ្ដល់​ផលប៉ះពាល់​នៅពេល​ជួបនឹង​ថ្នាំ​ប្រភេទ​ខ្លះៗ​ដូចជា​ថ្នាំ​ឈឺក្បាល រួច​ពិសា​ទឹក​ផ្លែឈើ​អាច​បណ្ដាលឱ្យ​បេះដូង​ដើរ​ញាប់​រសាប់រសល់ ជាពិសេស​ទឹក​ទំពាំងបាយជូរ ដែលមាន​សារធាតុ​ហ្វា​វ៉ូ​ណ​យ​ក្នុងការ​ទប់ទល់​នឹង​ការបញ្ចេញ​របស់​ប្រសិទ្ធភាព​ថ្នាំ​។​

​    ​លោក​វេជ្ជបណ្ឌិត យ៉​ក ប្រូ​ក​ក៏​ម៉ា​ន់ន៍ ជា​ឱសថការី​មួយរូប​មកពី​មន្ទីរពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​ក្នុង​ទីក្រុង​បែរ​ឡាំង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រាប់ថា ផលប៉ះពាល់​នៃ​អាហារ​ចំពោះ​ថ្នាំ រមែង​ជា​រឿង​ដែល​មនុស្ស​មិន​នឹកស្មាន​មិន​ដល់ ដូច្នេះ​យល់​ល្អ​គួរតែ​ពិសា​ថ្នាំ​ជាមួយ​ទឹក ឬ​តែ​ឱសថ​បុរាណ​ក៏បាន ដើម្បី​សុវត្ថិភាព ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​គួរ​ប្រយ័ត្ន​នៅពេល​ពិសា​ថ្នាំ​៖

​    ​១. បន្លែ និង​ថ្នាំ​ជំងឺ​ខ្វះ​ឈាម​
​    ​ដូចជា​ថ្នាំ Marcumar ត្រូវ​ចៀសវាង​ទទួលទាន​ជាមួយនឹង​បន្លែ​ដូចជា​ផ្កា​ស្ពៃ​ខាត់ណា ទំពាំង​បារាំង ផ្ទី សណ្ដែកបណ្ដុះ ឬ​ពពួក​សណ្ដែក​ផ្សេងៗ ព្រោះ​បន្លែ​ទាំងនេះ​មាន​វីតាមីន K ខ្ពស់ ដែល​ធ្វើឱ្យ​ឈាម​ខាប់ (​ផ្ទុយស្រឡះ​ពី​ជំងឺ​ខ្វះ​ឈាម​)​។​

​    ​២. ខ្ទឹមស​
​    ​ខ្ទឹមស​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្នាំ​ធម្មជាតិ ជួយ​ឱ្យ​ឈាមរាវ ដូច្នេះ​អ្នកជំងឺ​ដែលមាន​ឈាម​ខាប់ ហើយ​ចង់ឱ្យ​ឈាមរាវ​ដោយ​ការ​ទទួលទាន​ខ្ទឹមស​ច្រើន​នោះ អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដូចជា​នៅពេល​កើតមាន​ឧប្បត្តិហេតុ​អាចធ្វើឱ្យ​ឈាមរាវ​ជាង​ធម្មតា ដែល​ធ្វើឱ្យ​ពិបាក​ឃាត់ ឬ​កើត​មានការ​ធ្លាក់ឈាម ពិសេស​អ្នក​ដែល​ទទួលទាន​ថ្នាំ​រំលាយ​កំណក​ឈាម ឬ​អ្នកមាន​ជំងឺ​បេះដូង​ត្រូវ​ប្រុង​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន​ក្នុងករណីនេះ​។​

​    ​៣. កាហ្វេ​និង​តែ​
​    ​ប្រសិនបើ​ពិសា​កាហ្វេ​រួមជាមួយ​នឹង​ថ្នាំ​ផ្សះ (​ថ្នាំ​ទប់ទល់​នឹង​អង់​ហ្ស៊ី​ម Gyrase) អាច​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដូចជា​ញ័រ​បេះដូង​គេង​មិន​លក់​។ 
​    ​- វីតាមីន​គ្រាប់​និង​វ៉ាក់សាំង​៖ អំបិល​រ៉ែ និង​វីតាមីន​អាច​បណ្ដាលឱ្យ​វ៉ាក់សាំង​មាន​ភាពទន់ខ្សោយ​ដូចជា​វ៉ាក់សាំង​ការពារ​ផ្ដាសាយធំ​។​

​    ​៤. ប្រូតេអ៊ីន​
​    ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ដូចជា​សាច់សត្វ បឺ​រ​រឹង​មាន​សារធាតុ​ថៃ​រ៉ា​មីន ដែល​ជួយ​ទប់ស្កាត់​សារធាតុ​ម៉ូ​ណូ​អា​មី​ណូ​អាស៊ី​ដាស ដែលមាន​ក្នុង​ថ្នាំ​ព្យាបាល​ជំងឺ​ស្រងូតស្រងាត់​នឹងធ្វើ​ឱ្យ​ឈាម​ឡើង​ខ្ពស់ បណ្ដាលឱ្យ​គ្រោះថ្នាក់​បាន​។​

​    ​៥. ម៉ូ​ស្លី (Muesli) និង​នំ​បុ័ង​
​    ​បើ​ពិសា​ថ្នាំ​ឈឺក្បាល ហើយ​មាន​អារម្មណ៍​ថា​ថ្នាំ​មិនអាច​បំបាត់​អាកា​រៈ​ឈឺក្បាល​បាន​នោះ អាច​បណ្ដាលមកពី​អ្នក​ទទួលទាន​អាហារ​ដូចជា​មូ​ស្លី និង​នំ​បុ័ង​។ ដូចនេះ​មិនគួរ​ពិសា​ថ្នាំ​ឈឺក្បាល ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ក្នុងពេល​ទទួលទាន​អាហារ​ដែលមាន​កាក​សរ​សៃ​ខ្ពស់​នោះទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់