adverise with khmeread 161109 trump betting victory feature

នរណាថា​មេ​មិនដែល​នៅក្រោម​ពង​? ក្រុមហ៊ុន​ភ្នាល់​ល្បែង​នៅ​អៀរ​ឡង់​ប្រកាស​ខាត​ជា​លើកដំបូង​ពី​ការ​ភ្នាល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​

    ​ក្រុមហ៊ុន​ភ្នាល់​ល្បែង​អៀរ​ឡង់​បាន​ខាត ៥ លាន​ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឱ្យទៅ​អ្នក​ចាក់​ថា Donald Trump ឈ្នះ​។​

​    ​កាលពី​ខែតុលា វេ​ប​សាយ​លេងល្បែង​អន​ឡាញ Paddy Power បាន​កើប​លុយ​ជិត ១ លាន​ដុល្លារ​ពី​អ្នក​ចាក់​លោកស្រី Clinton ឈ្នះ ប៉ុន្តែ​ហេតុការណ៍​ចុងក្រោយ​បានធ្វើឱ្យ​ស្ថានភាព​ប្រែប្រួល និង​ប្តូរ​មក​ប្រៀប​ឈ្នះ​ធ្លាក់​មក​ខាង Trump វិញ​។​

​    ​Paddy Power បានដាក់​ហាងឆេង​ខាង Trump ខ្ពស់ជាង ដោយ​សង្ឃឹមថា​អ្នក​ចាក់​នឹង​សម្រុក​ចាក់​ខាង Clinton ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ប្រែប្រួល​តែ​បន្តិច ធ្វើឱ្យ​ក្រុមហ៊ុន​ល្បែង​នេះ​ខាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដោយ​អ្នក​ចាក់​នាំគ្នា​បែរមក​ចាក់​ខាង Trump ដែលមាន​ទឹក​លុយ​ច្រើនជាង​៕

ប្រភព៖ NYPOST

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់