adverise with khmeread Untitled 1

ប្រជាជន​ម៉ិ​ក​ស៊ិ​ក​កំពុង​ព្រួយចិត្ត​មួយ​ប្រទេស ពេល Trump ឈ្នះឆ្នោត ជាពិសេស​ភ័យ​រឿង​ចេញ​លុយ​សង់​របង​ព្រំដែន​ម្នាក់ឯង​

    ​នៅតាម​ដងផ្លូវ La Reforma ដែលជា​មហាវិថី​ដ៏​ល្បីឈ្មោះ​ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ​អ្នកលក់កាសែត​តាម​ដងផ្លូវ​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយ​ចំណងជើង​កាសែត​ធំៗ​ដែល​ពួកគេ​បាន​លក់​។​

​    ​"​ដល់ពេល​រញ្ជួយ​ហើយ​" ជា​ចំណងជើង​ទំព័រមុខ​កាសែត​មួយ​ដែល​បានចេញ​ផ្សាយ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​លោក Donald Trump ត្រូវបាន​ប្រកាសថា ជា​ប្រធានាធិបតី​ឈ្នះឆ្នោត​របស់​សហរដ្ឋអាមេរិក​។​

​    ​នៅ​ទំព័រមុខ​កាសែត​ខ្លះ គេ​ឃើញ​មានការ​សរសេរ​វាយប្រហារ​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ និង​កាត់ត​ច្រមុះ​តុក្កតា​ត្លុក​នៅលើ​មុខ​លោក Trump​។ ដំណឹង​របស់លោក Trump បានធ្វើ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទាំងមូល​ភ្ញាក់ផ្អើល​ខណៈ​មនុស្ស​ជាច្រើន​រំពឹង​លោកស្រី Hillary Clinton ជា​អ្នកឈ្នះឆ្នោត​ឆ្នាំ ២០១៦ នេះ​។​

​    ​អ្នកលក់កាសែត​ម្នាក់​បាន​សម្តែង​អារម្មណ៍​របស់ខ្លួន​ថា "​គាត់​នឹង​ធ្វើឱ្យ​យើងទាំងអស់គ្នា​លំបាក​"​។ អ្នកលក់កាសែត​ម្នាក់ទៀត​បាន​និយាយថា "​ចាប់ពីពេលនេះ​ទៅ យើង​នឹងមាន​ទំនាក់ទំនង​ដ៏​អាក្រក់​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​"​។​

​     ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ជាច្រើន​និយាយថា លោក Trump ទទួលបាន​ប្រជាប្រិយភាព​នៅ​ផ្នែក​ច្រើន​ក្នុង​សហរដ្ឋអាមេរិក ដោយ​ការជេរប្រមាថ​ជនអន្តោប្រវេសន៍​ម៉ិ​ក​ស៊ិ​ក ជាមួយ​ការ​ថ្លែង​សុន្ទរកថា​បែប​រើសអើង និង​ប្រឆាំងនឹង​ជនបរទេស​។​

​    ​លោក Trump បាន​ប្តេជ្ញា​ថា នឹង​សង់​ជញ្ជាំង​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​ឱ្យ​ប្រទេស​នេះ​ជា​អ្នកចេញលុយ​សង់​រាប់ពាន់​លាន​ដុល្លារ ហើយ​បាន​សន្យាថា​នឹង​តាមរក ហើយ​និរទេស​ជន​អន្តោរ​ប្រវេសន៍​គ្មាន​ឯកសារ ហើយ​ថែមទាំង​បាន​គំរាមថា នឹង​បដិសេធ​ទទួលស្គាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ទៀតផង​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់