adverise with khmeread 4321

ចេញពីស៊ីការរាំធុងបាស់ត្រូវ"ម៉ាសាំងទៀ លប"របួសធ្ងន់៣នាក់

    ស្ទឹងត្រែង  ៖ បុរស​២​នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សេ​សាន​ឃាត់ខ្លួន​បន្ទាប់ពី​បាន​យក​ចបកាប់​និង​ច្រវា​វាយ​សំពង​ក្មេងប្រុស​៣​នាក់​ពីក្រោយ​ដោយ​មិន​ដឹងខ្លួន​របួសធ្ងន់ ខណ​:​ពេល​កំពុង​ចុះទូក​ជិះ​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ចូលរួម​ស៊ីការ ហើយ​រាំ​ធុងបាស់​នៅក្នុង​ភូមិ ។​
    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​១៥​នាទី​យប់​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​ស្វាយរៀង ឃុំ​តា​ឡា​ត ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង ។​
    ប៉ូលិស​ស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ឈ្មោះ ផាន ខិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ​ស៊ីថា ខ្នា ភេទ ប្រុស អាយុ​២០​ឆ្នាំ តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា ស្តី​ពីបទ​ហិង្សា​ដោយ​ចេតនា ក្នុង​ពិធីមង្គលការ​ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​៣​នាក់​។​
    ចំណែក​ជនរងគ្រោះ​៣​នាក់ គឺ​១-​ឈ្មោះ ញ ដុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,២-​ឈ្មោះ ធឿន វ៉េ​ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៣-​ឈ្មោះ វ៉ន ចាន់​ធុ​ក ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​របួសធ្ងន់​ដេកពេទ្យ​ស្រុក​។​
    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​៣​នាក់​ខាងលើ​កំពុងធ្វើដំណើរ​ចុះទូក​ក្នុង​គោលបំណង​វិលត្រឡប់​ទៅផ្ទះ ត្រូវ​ជនល្មើស​ប្រើប្រាស់​អាវុធ​សាមញ្ញ​ចបកាប់​និង​ច្រវា​មក​វ៉ៃ​ពីក្រោយ​ដោយ​ពុំ​ដឹងខ្លួន​បណ្តាលឱ្យ​របួសធ្ងន់​ទាំង​៣​នាក់​។​
     ក្នុងករណី​ខាងលើនេះ​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​និង​ជន សង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ រីឯ​បក្ស ពួក​ដែល​នៅ​សេសសល់​ម្នាក់ទៀត ឈ្មោះ ប៉ៃ ប៉ាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ កំពុង​ស្វែងរក​ចាប់ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា ៕​

adverise with khmeread

មតិយោបល់