adverise with khmeread Untitled 1

ស្នងការ​ខេត្តកណ្តាល ​«ពេលណា​ទើប​អស់​ថ្នាំញៀន​...»

    កណ្តាល ៖ លោកស្នងការ​ខេត្តកណ្តាល បាន​លើកឡើងថា ​"​ពេលណា​ទើប​អស់​ទៅ​ហ្ន៎ កុំ​ចង់ដឹង កុំ​ចង់​សាក គ្រឿងញៀន មានតែ​ហិនហោច​អនាគត​ទេ ទុកពេល​សិក្សា ជួយ​ឪពុក​-​ម្តាយ ទើប​ប្រពៃ​!!!!"។​

    លោក​ឧ​ត្ត​ម​សេនីយ៍​​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​បន្ទាប់ពី​ប៉ូលិស​ក្រុង​តាខ្មៅ​បង្ក្រាប​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​១០ ​ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ ​និង​៣០ នាទី​ល្ងាច​នៅ​ចំណុច លើផ្លូវ​លេខ​២១០ មុខ​សាលារៀន​ចិន​ហេង​តុង​ស្ថិតនៅ ក្នុងភូមិ​តាខ្មៅ សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ។​

    លោក​បន្តថា ជនល្មើស​ចំនួន​០២​នាក់ គឺ​ឈ្មោះ​ នឿន ចិន្តា  ភេទ​ប្រុស អាយុ ២០ ​ឆ្នាំមាន​ទីលំនៅ ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្តាល មុខ​របប​កម្មករ​រោងចក្រ និង​ឈ្មោះ យ៉ុ​ន ផល​ក្ខ័​ណ៍ ភេទ​ប្រុស អាយុ ១៨​ ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន  ភូមិ​លេខ​៥ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​មុខរបរ មិន​ប្រាកដ​។​

    វត្ថុតាង​ដកហូត មាន​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice)​ ចំនួន ៤ (​បួន​) កញ្ចប់ តូច​ទូរ​ស័​ព្ទ​ដៃ​ចំនួន​មួយគ្រឿង​ម៉ាក SAMSUNG​ ព​ណ៌​ខ្មៅ មួយគ្រឿង​,​ ប្រអប់​ព​ណ៌​ក្រហម​ដាក់​ចិញ្ចៀន​ចំនួន​មួយ​,​ ម៉ូតូ​ចំនួន ​០១​ គ្រឿង​ម៉ាក​ Dream Fi​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BF-1188។​

    លោកស្នងការ​បន្តថា នៅពេល​វេលា​ខាងលើ កម្លាំង ផែន​យុ​ត្តិ​ធ​ម៌​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏ប្រទះ​ឃើ​ញ​ជន​ល្មើស​ជិះ​ម៉ូតូ​មាន​គ្នា​ពីរ​នាក់ ពីឃើ​ង​ទៅ​ត្បូង​ក្នុង​លឿន​និង​ដោយ​ដាក់​បំពុង​ស៊ីម៉ាំ​ង​ប្រែ​ន​ (​ឭ​ខ្លាំងៗ​)។​

    ពេលនោះ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏ដេញតាម​ហៅ​ដើ​ម្បី​ត្រួតពិនិត្យ ឆែក​ក្នុង​ខ្លួន ក៏ប្រទះឃើញ​មាន ថ្នាំញៀន​ចំនួន​ ០៤​ កញ្ចប់​នៅក្នុង​ហោប៉ៅ​ខោ​ឈ្មោះ នឿន ចិន្តា ឃើញ​ដូចនេះ ក៏ឃាត់ខ្លួន​តែម្តង​។​

    នៅ​ចំពោះមុខ​សម​ត្ថកិច្ច​ជនល្មើស​បាន​សារភាពថា​ ពិតជា​របស់​ពួកខ្លួន​មែន ដោយបាន​សុំ​លុយ​ម្តាយ​ចំនួន​ប្រាំមួយ​ម៉ឺ​ន​រៀល​ថា​ទៅ​ប្តូរ ​(​គ្រឿង​ម៉ូតូ​)​ តែ​មិនបាន​ប្តូរ​ទេ​ថែមលុយ​ខ្លួនឯង​ចំនួន​ពីរ​ម៉ឺន​រៀល​ទៀត​គំរប់ ប្រាំបី​ម៉ឺន​រៀល នាំគ្នា​ទៅ​ទិញ​ថ្នាំញៀន​នេះ​បាន​បួន​កញ្ចប់​តូច នៅខាងមុខ​សាលា​បឹងត្របែក ពី​ជន​មិន​ស្គាល់ឈ្មោះ​ភេទ​ស្រី​មាន​គ្នា​ពីរ​នាក់​។​

    ចំណែក​ខ្លួនឯង​ផ្ទាល់ ចេះ​ប្រើ​នូវ​សារធាតុ​ញៀន​មាន​រយៈពេល​០១​ឆ្នាំ​មកហើយ​ពួកខ្លួន​គ្រាន់តែ​ចេះ​ប្រើប្រាស់ថ្នាំប៉ុណ្ណោះ​មិនដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើ​ស​អ្វី​ទេ​។ ពេលនេះ​ជនល្មើស​កំពុង​កសាង​នីតិ​វិធី​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់