adverise with khmeread Untitled 1

ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់​មនុស្ស ​៣ ​នាក់​លក់​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ឃាត់​បាន​ជនសង្ស័យ ​៣ ​នាក់​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​ដកហូត​វត្ថុតាង​មួយចំនួន​កាលពី​រសៀល​ថ្ងៃទី​១០​ វិច្ឆិកា​ម្សិលមិញ។​

    ករណី​ទី​១-​នៅ​ថ្ងៃទី​១០ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ឡ​ទឹកត្រី​ សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២ ​នាក់ គឺ​១-​ឈ្មោះ​ លន់ ប៊ុ​ន​ឡេង ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារលើ​ សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង​ និង​២-​ឈ្មោះ ​ហូ សំបូរ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។​ ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ពណ៌ស​ក្រាម​២​ក​ញ​ប់​តូច​,​ កន្ត្រៃ​យ៍​២,​ កាំបិត​ចុង​ស្រួច ​និង​ឧក​រណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    ករណី​២-​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា​ម៉ោង៩ និង​១៥ នាទី​ប៉ូលិស​ស្រុក​កំពង់ត្រឡាច បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ទួន មូ​សា​ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ អូរ​ឬ​ស្សី ឃុំ អូរ​ឬ​ស្សី ស្រុក​កំពង​ត្រឡាច ពីបទរក្សាទុក​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ចំការ​ដើម​ចន្ទី ភូមិច្រក​រមៀត ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​បាន ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​(​សង្ស័យ​គ្រឿងញៀន​)​ ចំនួន ៤៤ កញ្ចប់​តូច​,​ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ ០១ គ្រឿង​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​នា​ថ្ងៃនេះ៕


 

adverise with khmeread

មតិយោបល់