adverise with khmeread 1

ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​បញ្ជូន​ចោរលួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ការិយាល័យព្រហ្មទណ្ឌ កម្រិត​ស្រាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជូន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១១ ​វិច្ឆិកា​នេះ  បន្ទាប់ពី​បាន​បង្ក្រាប​កាលពី​ថ្ងៃទី០៩ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង៥​ល្ងាច​នៅ​ចំណុច ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះ​ឈ្មោះ ​ចាន់ សុធា ភេទ​ប្រុស ​អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ​ឃុំកើ​ត​ហេតុ​ខាង​លើ។ ចំណែក​ជនសង្ស័យម្នាក់​ឈ្មោះ ទូច រ៉ា​វ័​ន្ដ (​ហៅ​ចោ​វ​) ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ នៅ​ភូមិហែកសំណាញ់ ឃុំម៉ឺន​ជ័យ ស្រុករំដួល ខេត្តស្វាយរៀង ហើយ​បាន​កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​អយ្យកា​រនា​ថ្ងៃនេះ៕

adverise with khmeread

មតិយោបល់