adverise with khmeread Unnamed %281%29

ក្រុង​តាខ្មៅ​រៀបចំ​ទូក​ចំនួន ​៥ ​ត្រៀម​ចូលរួម​ប្រកួត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

    កណ្តាល ៖ ទីក្រុង​តាខ្មៅ​បានរៀបចំ​ទូក និង​ចំណុះ​ទូក​កីឡាករ​រួចរាល់​ហើយ ដើម្បី​ចូលរួម​ប្រកួត និង​អបអរសាទរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៦ ដែល​នឹងត្រូវ​ដំណើរការ​រយៈ ពេល​៣​ថ្ងៃ ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ វិច្ឆិកា នៅលើ​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង​។​

    មានប្រសាសន៍​នៅក្នុង​ពិធី​ជួបជុំ និង​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក នៅ​ទីក្រុង​តាខ្មៅ កាលពី ព្រឹក​មិញ​, លោក​ឌៀង សារុន អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ក្រុង​តាខ្មៅ និង​ជា​តំណាង​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូ​មិន សុំ​ឲ្យ​កីឡាករ​ជា​ចំណុះ​ទូកង​ទាំងអស់​ឲ្យ​ប្រឹងប្រែង​ឲ្យ អស់ពី​សមត្ថភាព ក្នុង​ស្មារតី​សាមគ្គីភាព ដើម្បី​ដណ្តើម​ជ័យលាភី និង​កិត្តិយស​មក​ជូន​ក្រុង​តាខ្មៅ​។ 

    លោក មានប្រសាសន៍​បន្ថែមថា សម្រាប់​ការចូលរួម​ប្រកួត​នេះ ទូក​ទាំង​៥ ក្នុងនោះ​មាន​ទូកង​ចំនួន​៣ និង​២​ជា​ទូក​ខ្នាត អន្តរជាតិ ដែល​ឯកឧត្តម​បាន​ជួយឧបត្ថម្ភ​ថវិកា និង​លើកទឹកចិត្ត​ដល់​កីឡាករ​នានា ជាពិសេស​គឺ​ទទួលបាន ជំនួយ​ឧ​បត​ម្ភ​ជា​ថវិកា​ពី​ក្រុមហ៊ុន​ឆ្នោត​ស្ថាបនា និង​បណ្តាល​សប្បុរសជន​មួយចំនួនទៀត​។ 

    ទូកង​ទាំងនោះ មាន ឈ្មោះ​ព្រះទីនាំង​ឫទ្ធី​ក្លាហាន មាន​ចំណុះ​កីឡាករ​ចំនួន​៧៤​នាក់​, ថេ​ង​សែន​ជ័យ​បារមី​ក្រពើ​ហា មាន​ចំណុះ កីឡាករ ចំនួន​៨៤​នាក់ និង​ឈ្មោះ​ឥន្ទ្រី​សែន​ជ័យ​ចំណុះ​៦៣​នាក់ រីឯ​ទូក​ខ្នាត​អន្តរជាតិ​ចំណុះ​២៧​នាក់​ដូចគ្នា ដែលមាន​ឈ្មោះ តា​ម៉ៅ​សែន​ជ័យ និង ធ្នូស​សែន​ជ័យ​។



    សូមបញ្ជាក់ថា កីឡាករ​ទាំងអស់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ និង​គ្រឿងឧបភោគ​បរិ​ភាគ​ជាច្រើន​ផងដែរ​ពី លោក​ឌៀង សារុន និង​ក្រុមហ៊ុន​ឆ្នោត​ស្ថាបនា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​រយៈពេល​៣​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ​។
 
    សូម​រំលឹកថា ព្រះរាជ​ពិធីបុណ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ បាន ខកខាន​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំជាតិ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​៕​

adverise with khmeread

មតិយោបល់