adverise with khmeread Unnamed %281%29

ក្រសួងសុខាភិបាល​រក​បាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រសួង​វប្បធម៌​មុន​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល ពានរង្វាន់​អន្តរក្រសួង​ស្ថាប័ន

    ភ្នំពេញ ៖ ក្រុម​ការពារ​ម្ចាស់​ដំណែង​ជើងឯក​រដូវ​កាល​ចាស់ ២០១៥ ក្រសួងសុខាភិបាល​រក​បាន​៣​បន្ថែម​ពី​ក្រុម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់ពី​បាន​យកឈ្នះ​ដោយ​លទ្ធផល ២​ទល់​១ មុន​ពេលដែល​ក្រុម​ទាំងពីរ បញ្ចប់​ការប្រកួត​វិលជុំ​ក្នុង​ពូ​ល​A​កាលពី​យប់មិញ នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្តភាព យុវជន​អន្តរក្រសួង​-​ស្ថាប័ន រដូវ​កាល ២០១៦ នៅ​ទីលាន Premium Sport Club​។​

    នៅក្នុង​ការប្រកួត​យ៉ាង​ស្វិតស្វាញ វគ្គ​ទី​១ ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើគ្នា ០​ទល់​០ ហើយ​នៅ​វគ្គ​ទី​១ ក្រុម​ក្រសួងសុខាភិបាល​ធ្វើ​សម្រេចបាន​២​គ្រាប់ ខណៈ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រកបាន​១​គ្រាប់​ដែរ មុន​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង​។ 

    ៣​ប្រកួត​របស់​ក្រុម​ការពារ​ដំណែង​ជើងឯក ក្រសួងសុខាភិបាល ឈ្នះ​ទាំង​៣ ប្រកួត មាន​៩​ពិន្ទុ ឈរ​នៅ​លេខ​១ ក្នុង​ពូ​ល​A រីឯ​៣​ប្រកួត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឈ្នះ​១​ប្រកួត និង ចាញ់​២​ប្រកួត មាន​៣​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប៉ុន្តែ​ក្រសួងកសិកម្ម និង ក្រសួងផែនការ នៅសល់​១​ប្រកួត​ទៀត នៅថ្ងៃនេះ​ជាមួយគ្នា ហើយ​ប្រសិនបើ​ក្រសួងកសិកម្ម ឈ្នះ ឬ​ស្មើ​១ ប្រកួត​ចុងក្រោយ​នេះ ក្រសួងកសិកម្ម​នឹង​បាន​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ក្រុមសុខាភិបាល​។​

    ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​, លោក បាន បុត្តា ប្រធាន​ក្រុមយុវជន​ក្រសួងសុខាភិបាល​មានប្រសាសន៍ ថា សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​២០១៦​នេះ ក្រុម​របស់លោក​តែងតែ​ហ្វឹកហាត់​ជាប្រចាំ និង​ណាត់ជួប​ជាមួយ បណ្តា​ក្រុម​នានា ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​របស់​កីឡាករ​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ជាពិសេស​គឺ មានការ​លើកទឹកចិត្ត​ទី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដែល​ធ្វើ​ក្រុម​របស់លោក​ទាំងមូល​មាន​កម្លាំងចិត្ត កាន់តែ​ខ្លាំងក្លា ក្នុងការ​ឡើងទៅ​គ្រប់គ្រង​ម្ចាស់​ជើងឯក នៅ​រដូវ​កាល​ថ្មី​នេះ ជាថ្មី​ម្តងទៀត​។​

    ចំណែកឯ លោក គង់ សុទ្ធា​រិ​ទ្ធិ តំណាង​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ដែរថា ក្រុម របស់លោក​ពិតជា​សប្បាយ​រីករាយ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មួយ​នេះ ដែល​រៀប ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើទោះជា​ឈ្នះ ឬ​ចាញ់​ក៏ដោយ​។​

    សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន រដូវ​កាល ២០១៦​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​២៩ ចែកចេញជា​៧​ពូ​ល ហើយ​បាន​កើនឡើង​ចំនួន​៤​ក្រុម បើ​ប្រៀបធៀប ទៅនឹង​ព្រឹត្តិការណ៍​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​៕​

adverise with khmeread

មតិយោបល់