ភ្នំពេញ ៖ ក្រុមឪម៉ាល់ True Brand និងក្រុមមហាមិត្តបានគ្រងតំណែងជើងឯករៀងៗខ្លួនពានរង្វាន់បាល់ទាត់ក្នុង សាលពានរង្វាន់ K11 Cup Sport Club រដូវកាលទី២ និងពានរង្វាន់វ័យចាស់លើកទី១ បន្ទាប់ពីបានយកឈ្នះ គូប្រកួតរៀងៗខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ ដោយព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមគំនិតទីលាន K11 Sport Club ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ទាំងពីរព្រមគ្នានោះ គឺក្រុមឱម៉ាល់ True Brand បាន យកឈ្នះក្រុម Victory FC ដោយលទ្ធផល ៥ទល់៣ ដើម្បីគ្រងតំណែងជើងឯកពាន K11 Cup Sport Club រដូវ កាលទី២។ ដោយឡែកក្រុមមហាមិត្ត FC ដែលសំបូរទៅដោយអតីតកីឡាករជើងចាស់នោះបានយកឈ្នះក្រុម True Vision ដោយលទ្ធផល ៦ទល់១ ដើម្បីឈ្នះពានរង្វាន់វ័យចាស់លើកដំបូងរបស់ខ្លួន។
រីឯក្រុមមហាមិត្ត ឈ្នះក្រុម True Vision ក្នុងលទ្ធផល ៥ទល់១ ហើយបានគ្រងម្ចាស់ជើងឯក ពានរង្វាន់វ័យចាស់របស់ទីលាន K11 Sport Club។
លោក យ៉ន់ សំអុន អ្នកគ្រប់គ្រងទីលាន K11 បានថ្លែងថា ការប្រកួតពានរង្វាន់ K11 Cup Sport Club រដូវកាលទី២ និងពានរង្វាន់វ័យចាស់ លើកទី១ ឆ្នាំ២០១៦នេះ គឺទទួលបានលទ្ធផលល្អប្រសើរច្រើន បើធៀប នឹងឆ្នាំមុន ជាពិសេសគឺក្រុមចូលរួមមានការកើនឡើងច្រើន។ លោកបានបង្ហាញពីភាពរីករាយជាខ្លាំង ដែល ទីលានរបស់លោកបានបង្កើតព្រឹត្តិការណ៍នេះ ដើម្បីរួមចំណែកលើកស្ទួយដល់វិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យ កាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ពិធីបិទការប្រកួតនេះគឺទទួលបានការចូលរួមពីលោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមានជ័យ និងតំណាងក្រុមហ៊ុនភេជ្ជៈ Pepsi ដែលឧបត្ថម្ភធំដ៏ព្រឹត្តិការណ៍នេះ។ ចំពោះពានរង្វាន់ K11 Cup Sport Club ក្រុមជើងឯក ឪម៉ាល់ ទទួលបានពានរង្វាន់១ អមដោយថវិកា ៤លានរៀល, លេខ២ ក្រុម Victory ២លានរៀល, លេខ៣ ក្រុម Baguette United ១លាន២០ម៉ឺនរៀល និងលេខ៤ ក្រុម CMS ៤០ម៉ឺនរៀល។
ចំណែកពានរង្វាន់វ័យចាស់ ក្រុមជើងឯកមហាមិត្ត ១លាន២០ម៉ឺនរៀល, លេខ២ ក្រុម True Vision ៨០ម៉ឺន រៀល, លេខ៣ ក្រុម Daniel ៦០ម៉ឺនរៀល និងលេខ៤ ក្រុម CID ៤០ម៉ឺនរៀល៕
