adverise with khmeread 15053441 1173622859391254 2036069604 o

ប៉ូលិស​ផ្សារ​ធំថ្មី​ចាប់​ចោរលួច​កាបូប​ម្នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប្រចាំ​ទី​រួម​ផ្សារ​ធំថ្មី​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាបូបយួរ នៅ​ចំណុច​តូប​លេខ​I.២៥៤​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី ផ្លូវ​លេខ​១២៦ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ នួន ចាន់​ស្រី ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ភូមិ​តាំងគោក ឃុំ​ស្រ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ពីបទ លួច​កាបូបយួរ នៅ​ចំណុច​តូប​លេខ​I.២៥៤​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី។​ ​វត្ថុតាង​ចាប់យក​បាន​មាន កាបូបយួរ​ចំនួន​មួយ​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ សារា​វី ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​លក់​កាបូប​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី  មាន​ទីលំនៅ​ផ្ទះ​លេខ​១២០ ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌ ដូនពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់