adverise with khmeread Kara members flaunt abs for new fitness video pics 20150604 1

ក្រុម Kara នឹងត្រូវរំលាយចោល ក្រោយអស់ទីផ្សារអ្នកគាំទ្រ

ក្រុម​ចម្រៀង​ស្រីកូរ៉េ Kara ដែល​មាន​សមាជិក​បួនរូបគឺ ផាក ឃ្យូរី (Park Gyuri) សឿង យ៉ន់ (Seung Yeon) ហ្គូ ហារ៉ា (Goo Hara) និង យ៉ង់ ជី (Young Ji) នឹង​ត្រូវ​រំលាយ​ចោល​ បន្ទាប់ពីពួកគេ​​ធ្វើ​ការងារ​ជាមួយ​គ្នា​​អស់​​រយៈ​​ពេល​ប្រាំ​បួន​ឆ្នាំ​។

ក្រុម​ហ៊ុន DSP Media ជាទីភ្នាក់ងារ​របស់ក្រុម​ចម្រៀង Kara បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពីថ្ងៃទី​១៥​ថា “​កិច្ចសន្យា​របស់យើង​ជាមួយ ផាក ឃ្យូរី   សឿង យ៉ន់  និង ហ្គូ ហារ៉ា ដែល​បាន​ធ្វើការងារ​ជាមួយយើង​អស់រយៈ​ពេល​ប្រាំបួន​ឆ្នាំ​នោះ​ បាន​ផុតកំណត់​នៅថ្ងៃនេះហើយ។ បន្ទាប់ពីកិច្ចសន្យា​របស់ពួកគេត្រូវចប់ ដូច្នេះ​ពួកគេបានសម្រេចចិត្ត​ធ្វើសកម្មភាព​ក្នុងវិស័យ​ផ្សេងវិញ។​យើង​ជូនពរឲ្យ​ពួកគេ​មាន​សំណាងល្អនិងសេចក្តីសុខនាពេលអនាគត”។

ពាក់ព័ន្ធសមាជិកថ្មី យ៉ង់ ជី ក្រុមហ៊ុន DSP Media បាននិយាយថា “​យើង​នឹងប្រឹងប្រែង​ ដើម្បីបង្ហាញចំណុចល្អ​របស់នាង ហើយ​នឹងខិតខំជួយធ្វើឲ្យ យ៉ង់ ជី រីក​លូតលាស់បន្តទៀត”។

            ដោយសារតែសមាជិក​ទាំងបី​សម្រេចចិត្តស្វែងរក​ទីភ្នាក់ងារថ្មី ជា​ជាងបន្ត​កិច្ចសន្យា​របស់ខ្លួន​នោះ​ ការរំលាយ​ក្រុម​ចម្រៀង Kara បានក្លាយជា​ព័ត៌មាន​ផ្លូវ​ការ​ហើយ​នៅពេលនេះ។

ក្រុម​ចម្រៀង Kara បានបង្ហាញមុខជាលើក​ដំបូងក្នុងឆ្នាំ​២០០៧ ហើយ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ដូចជា​ក្រុមចម្រៀង Girls`Generation និង​ក្រុម​​ចម្រៀង Wonder Girls ដែរ។ ក្បាច់រាំ “ញាក់គូទ”​ របស់ពួកគេ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំងមែនទែន​ ហើយធ្វើឲ្យ​ពួកគេ​ក្លាយជា​ក្រុម​ចម្រៀងមួយតំណាង​ឲ្យ​ក្រុម​ចម្រៀង​ស្រីកូរ៉េ​នៅ​ជប៉ុន៕

adverise with khmeread

មតិយោបល់