Ssss

តារា​ហុងកុង​នាង Charlene Choi លាតត្រដាង​ថា​នាង​ខ្លាច​រៀបការ

    ​នាង Charlene Choi មាន​ចូលរួម​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី ៣ ខែវិច្ឆិកា និង​បាន​សង្កត់ធ្ងន់ថា នាង​មិនមាន​អារម្មណ៍​ឯកោ​ទេ បើទោះជា​នាង​មានជីវិត​ស្នេហា​ជូរជត់​ក៏ដោយ​។​

​    ​នាង​បាន​អះអាងថា នាង​ខ្លាច​ការរៀប​ការ បន្ទាប់ពី​មានបទពិសោធន៍​រៀបការ​ដ៏​ជូរជត់​មួយ​កាលពីមុន​។ តារា​សម្ដែង​រូបនេះ​បាន​និយាយថា "​ស្នេហា​មិនមែនជា​អ្វីៗ​ទាំងអស់​ទេ ហើយ​ខ្ញុំ​ពេលនេះ​គឺ​សុខ​សប្បាយ​ណាស់​។ ខ្ញុំ​មានការ​ងារ គ្រួសារ និង​មិត្តភក្ដិ​របស់ខ្ញុំ​"​។​

​    ​នាង Charlene បាន​រៀបការ​ជាមួយនឹង​លោក Ronald Cheng ក្នុង​ទីក្រុង Los Angeles ក្នុង​ឆ្នាំ ២០០៦ ហើយ​ក៏បាន​លែងលះគ្នា​ក្នុង​ឆ្នាំ ២០១០ ដែល​នេះ​គឺជា​ហេតុ​នាង​មិន​ចង់​រៀបការ​នោះទេ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់