adverise with khmeread 2

ជំទាវ​ទី ១ Michelle ទទួល អនាគត​ជំទាវ​ទី ១ Melania នៅ​វិមាន​ពងក្រពើ​លឿង ជាមួយ​តែ ១ ពែង​

​    ​ជំទាវ​ទីមួយ Michelle Obama បាន​ជួប​អ្នក​ស្នង​របស់​លោកស្រី​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទទួល​ស្វាគមន៍​ភរិយា​របស់​ប្រធានាធិបតី​ជាប់ឆ្នោត លោកស្រី Melania Trump នៅ​សេត​វិមាន នៅពេល​លោកស្រី​បានមក​ដល់ និង​ទទួល​លោកស្រី Melania ជាមួយ​ទឹកតែ​មួយ​ពែង​។ 

​    ​សារព័ត៌មាន​ទាំងឡាយ​មិនត្រូវ​បានឱ្យ​ចូល​យក​ព័ត៌មាន​អំពី​ជំនួប​នេះ​ទេ​។ ការជួបជុំ​នេះ​ក៏​ជួន​គ្នា​នឹង​ការប្រជុំ ៩០ នាទី​របស់ Trump និង Obama នៅ​ការិយាល័យ​ពងក្រពើ​ផងដែរ​។ 

​    ​គ្រួសារ​ត្រកូល Trump បានមក​ដល់​សេត​វិមាន​តាមរយៈ​ច្រកទ្វារ​ឯកជន​នៅ​ផ្នែក​ខាងត្បូង​នៃ​អគារ​សេត​វិមាន​។ ហើយ​ពួកគេ​ក៏បាន​ចាកចេញ​តាម​ទ្វារ​ដដែល​ផងដែរ​។ 

​    ​រូបថត​នៃ​ជំទាវ​ទាំងពីរ​ជជែក​គ្នា​ក្នុង​បន្ទប់​ពងក្រពើ​លឿង ត្រូវបាន​បង្ហោះ​ដោយ​រដ្ឋការ​បច្ចុប្បន្ន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​វេ​ប​សាយ DailyMail.com ដាក់​សម្ពាធ​ឱ្យ​សេត​វិមាន​បញ្ចេញ​រូបភាព​កិច្ច​ជំនួប​នេះ​។​

​    ​ក្នុង​ឆ្នាំ ២០០៨ ប្រធានាធិបតី George W. Bush និង​ភរិយា Laura បាន​ស្វាគមន៍​គ្រួសារ​ត្រកូល Obama នៅ​ច្រកទ្វារ South Lawn ហើយ​អ្នកកាសែត​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​យ​ក​ព័ត៌មាន​តាមចិត្ត​៕ ់

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់