adverise with khmeread 4

Trump ថា​អយុត្តិធម៌​ណាស់ ដែល​បាតុករ​ប្រឆាំង​អ្នកឈ្នះឆ្នោត​សំឡេង​ភាគច្រើន​

​    ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump បាន​ចូលទៅក្នុង​បណ្តាញ​សង្គម Twitter ដើម្បី​តវ៉ា​អំពី​ការបន្ត​ការតវ៉ា​ជុំវិញ​សហរដ្ឋអាមេរិក​ចំពោះ​ជ័យជម្នះ​របស់លោក ដែល​ហៅ​ការប្រឆាំង​នឹង​លទ្ធផល​នេះ​ថា "​អយុត្តិធម៌​"​។​

​    ​ការប្រឆាំង​តវ៉ា​ជុំវិញ​ផ្ទៃ​ប្រទេស​កំពុង​បន្ត បន្ទាប់ពី​លោក​ត្រាំ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ដ៏​មិន​គួរឱ្យ​ជឿ ជាមួយ​មនុស្ស​រាប់ពាន់​នាក់​កំពុង​ដើរ​ក្បួន​នៅក្នុង​ទីក្រុង Dallas, Minneapolis. Madison, Oakland, Philadelphia, Baltimore, Louisville, Grand Rapids និង​រដ្ឋ Michigan​។​

​    ​បាតុកម្ម​ក្នុង​តំបន់​បានកើត​ឡើង​ចាប់ពី​ទីក្រុង New York រហូតដល់​ទីក្រុង Los Angeles ហើយ​ការតវ៉ា​នីមួយៗ​បាន​ទាក់ទាញ​មនុស្ស​រាប់រយ​នាក់​។​

​    ​ការតវ៉ា​ដំបូង​បានកើត​ឡើង​នៅ​យប់​ថ្ងៃ​បោះឆ្នោត ប៉ុន្តែ​បាន​បន្ត​រហូតដល់​ថ្ងៃ​ពុធ នៅពេល​មនុស្ស​រាប់ពាន់​នាក់​ដើរ​តាមផ្លូវ​ពាសពេញ​ប្រទេស ដោយ​ដុត​ទី​មោង និង​ធ្វើឱ្យ​ផ្លូវធំៗ​ជាប់គាំង​នៅ​ទីក្រុង Los Angeles​។​

​    ​នៅក្នុង​ទីក្រុង Portland រដ្ឋ Oregon ប៉ូលិស​បានប្រកាសថា​ការតវ៉ា​បានក្លាយ​ជា​កុបកម្ម ព្រោះ​ឥរិយាបថ​បាតុករ​បាន​ឈានដល់​កម្រិត​គ្រោះថ្នាក់ និង​កម្រិត​ព្រហ្មទណ្ឌ​។​

​    ​ការប្រកាស​អំពី​កុបកម្ម​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Trump បានបង្ហាញ​ការព្រួយបារម្ភ​របស់គាត់​នៅលើ​បណ្តាញ​សង្គម Twitter​។ គាត់​បានសរសេរថា "​ទើបតែ​មានការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​បើកចំហ​និង​ជោគជ័យ​។ ឥឡូវ​បា​តុ​ការ​អាជីព ដែល​ញុះញង់​ដោយ​បណ្តាញ​ផ្សព្វផ្សាយ កំពុង​ធ្វើបាតុកម្ម​តវ៉ា​។ ពិតជា​អយុត្តិធម៌​ណាស់​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់