adverise with khmeread 1

Pep Guardiola បែកញើស​ជោគ​ថ្ងាស​ដោយសារ​អ្នកចាំទី Claudio Bravo រងរបួស​

​    ​គ្រូបង្វឹក​ក្លឹប Man City លោក Pep Guardiola កំពុងតែ​បែកញើស​ជោគ​ថ្ងាស​ដោយសារ​បញ្ហា​សុខភាព​របស់​អ្នកចាំទី Claudio Bravo បន្ទាប់ពី​អ្នកចាំទី​រូបនេះ​ត្រូវបាន​សែង​ចេញ អំឡុងពេល​ក្រុម​ឈី​លី​ប្រកួត​ស្មើ​ក្រុម​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​Bravo វ័យ​៣៣​ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្រុម Man City នៅ​រដូវក្តៅ​នេះ​និង​ជា​អ្នក​ជំនួស​តំណែង​របស់​កីឡាករ Joe Hart ដែល​បាន​ខ្ចី​ជើង​ទៅ​ក្លឹប Torino ។ ប៉ុន្តែ​ក្រុម City អាច​នឹង​អវត្តមាន​អ្នកចាំទី​រូបនេះ បន្ទាប់ពី​មាន​បញ្ហា​របួស​ជង្គង់​ស្តាំ ខណៈ​ផ្តួលខ្លួន​ស​ដើម្បី​ង្គ្រោះ​បាល់ ហើយ​មានការ​ប៉ះទង្គិច​ខ្លាំង​និង​បង្ក​ជា​របួស​។​

​    ​បើទោះបីជា​កីឡាករ​រូបនេះ​អាច​ដើរចេញ​ដោយ​ខ្លួនឯង​ក៏ដោយ ប៉ុន្តែ​ទំនងជា​ស្ថិតក្នុង​ស្ថានភាព​របួស​យ៉ាងធ្ងន់ធ្ង​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់