adverise with khmeread 1

ខ្សែការពារ Lucas Vazquez រិះគន់​តារា​ឆ្នើម BBC របស់ Real Madrid

​    ​ខ្សែការពារ Lucas Vazquez បាន​រិះគន់​កីឡាករ​ឆ្នើម​ទាំងបី​របស់​ក្លឹប Real Madrid ហើយ​ចង់​ឲ្យ​ពួកគេ​លុបបំបាត់​ការ​ចំអក​ដាក់​ខ្សែការពារ​។ ទោះបីជា​លេង​បានល្អ​កាលពី​រដូវ​កាល​មុន​ក៏ដោយ​ក៏​ខ្សែបម្រើ​ស្លាប​រូបនេះ​ជារឿយៗ​ត្រូវបាន​គ្រូបង្វឹក​ដាក់​ឲ្យ​អង្គុយ​មើល​និង​បានត្រឹមតែ​ជា​ជម្រើស​បន្ទាប់​របស់​កីឡាករ Gareth Bale, Karim Benzema និង Cristiano Ronaldo​។​

​    ​ទោះជា​យ៉ាងណា Lucas បាន​សុំ​ឲ្យ​តារា​ឆ្នើម​ទាំងបី​ចូលរួមចំណែក​ជាមួយ​ខ្សែការពារ ខណៈពេល​ក្រុម Real នៅតែ​បន្ត​របូត​គ្រាប់​បាល់​។ Lucas បាន​និយាយថា “​ក្រុម​នេះ​គឺ​ផ្អែកលើ​ការប្រឹងប្រែង​របស់​អ្នក​ទាំងអស់គ្នា​។ ខ្សែបម្រើ​ត្រូវតែ​ធ្វើការ ដើម្បី​ជួយ​ខ្សែការពារ កុំ​ឲ្យ​របូត​គ្រាប់​បាល់​ច្រើនពេក​”៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់