adverise with khmeread M depay

Everton កំពុង​ពិចារណា​ខ្ចី​ជើង Memphis Depay ពី Man Utd

​    ​គ្រូបង្វឹក​ក្លឹប Everton លោក Ronald Koeman មានបំណង​សង្គ្រោះ​កីឡាករ Memphis Depay ពី​ភាព​អាប់អួរ​នៅ​ក្លឹប Man Utd​។ គ្រូបង្វឹក​រូបនេះ​ចង់​ខ្ចី​ជើង​កីឡាករ​រួម​ជាតិ​ហូ​ឡង់​របស់លោក​រហូត​ដល់​ចប់​រដូវ​កាល ហើយ​ជឿថា លោក​អាចធ្វើ​ឲ្យ​អាជីព​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រស់​ឡើងវិញ​។​

​    ​ខណ​:​ពេល​លោក Ronald Koeman កំពុង​ស្វែង​ជម្រើស​បន្ថែម លោក​មើលឃើញ​កីឡាករ​រួម​ជាតិ​របស់លោក​ថា ជា​ជម្រើស​ល្អ​ម្នាក់​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​កីឡាករ​ផ្សេង​បាន​។​

​    ​កីឡាករ Memphis Depay បាន​ចូលរួម​ជាមួយ Man Utd កាលពី​ឆ្នាំ​២០១៥ ក្នុងតម្លៃ​២៥​លាន​ផោន​ហើយ​សង្ឃឹមថានឹង​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​។ Depay បាន​សាង​កេរ្តិ៍ឈ្មោះ​នៅក្នុង​វិស័យ​បាល់ទាត់​ពិភពលោក នៅពេល​កីឡាករ​រូប នេះ​មកដល់​កីឡដ្ឋាន Old Trafford កាលពី​រដូវក្តៅ​ឆ្នាំ​២០១៥  ប៉ុន្តែ​ពេលវេលា​ជាមួយនឹង​ក្រុម Man Utd ដូចជា​មិនបាន​ដំណើរការ​ដូច​ការសង្ឃឹម​ទុក​នោះឡើយ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់