adverise with khmeread 1

ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​២​នាក់ ដកហូត​ថ្នាំញៀន​ជាង​២​គីឡូ នៅ​ព្រលានយន្តហោះ​

    ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ព្រលានយន្តហោះ​អន្តរា​ជាតិ​ភ្នំពេញ បាន​បង្ក្រាប និង​ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ប្រទេស​២​នាក់ ជា​ជនជាតិ​ម៉ាឡេស៊ី ដោយ​ធ្វើ​ការដកហូត​ថ្នាំញៀន ប្រភេទ​កា​កូ​អ៊ី​ន​ជាង​២​គីឡូក្រាម។​

    មន្ត្រីប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ Mohamad Rizduan និង​ទី​២​ឈ្មោះ Hemkavin Karthig Su ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២​០១៦ ហើយ​នៅពេលនេះ​កំពុង​សួរ​នាំនៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​តាម​នីតិវិធី​។​

    ប៉ូលិស​បន្តថា គ្រឿងញៀន​នេះ​ជនសង្ស័យ​នាំមក​ពី​ប្រទេស​ប្រេ​ស៊ី​ល កាត់​តាម​ប៉េ​រូ កាតា វៀតណាម និង​មក​កម្ពុជា ហើយ​មាន​ទិសដៅ​ចុងក្រោយ​ទៅ កោះ​ហុងកុង​ប្រទេស​ចិន​៕

adverise with khmeread

មតិយោបល់