adverise with khmeread Tumblr notpgakpwo1uw1rvqo2 500

អ្នកនិយមអ៊ីនធើណិតនៅចិនរិះគន់ ជូយូ ដោយសារបញ្ហាសញ្ជាតិ

          តារាចម្រៀង ជូយូ (Tzuyu) សមាជិក​របស់​ក្រុម​ចម្រៀង Twice បានទទួល​ការចាប់អារម្មណ៍​ច្រើន​មុន​ពេល​នាងបង្ហាញមុខលើក​ដំបូង ហើយជាពិសេស​បន្ទាប់ពីការបង្ហាញមុខជាផ្លូវការរបស់ក្រុម​ TWICE ។​ ជូយូ គឺជាសមាជិក​ម្នាក់​ក្នុង​​ចំណោម​សមាជិក​ដែលមាន​ប្រជា​ប្រិយភាព​បំផុត​ទាំង​នៅកូរ៉េ​និង​ទូទាំង​ពិ​ភព​លោក​ ដោយ​សារតែ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់នាង​។

          ប៉ុន្តែ​វាហាក់ដូចជា​ថា ជូយូ កំពុងប្រឈម​មុខ​នឹងរឿងចម្រូងចម្រាស​ជា​លើក​ដំបូង​ ហើយ​រឿងនេះមិនមែនកើតចេញពី​អ្នក​និយម​អ៊ីនធើណិត​នៅ​កូរ៉េ​ទេ ប៉ុន្តែ​ដោយសារអ្នកនិយម​អ៊ីនធើណិត​នៅ​ប្រទេសចិនទៅវិញ។

          បញ្ហាដែលអ្នកនិយម​អ៊ីនធើណិតមួយចំនួន​មិនសប្បាយ​ចិត្តនោះគឺថា ប្រវត្តិ​រូបផ្លូវការរបស់​ ជូយូ ជាមួយក្រុមហ៊ុន JYP Entertainment បញ្ជាក់ថា នាង​មានសញ្ជាតិតៃវ៉ាន់ មិនមែនសញ្ជាតិចិនទេ។

          មានការអត្ថាធិប្បាយ​ជាច្រើននៅលើ​បណ្តាញ​សង្គម​ដោយ​រិះគន់​នាង​ទាំង​ជា​ភាសាអង់គ្លេសនិង​ភាសាចិន ហើយបណ្តាញព័ត៌មាន​ចិនជាច្រើនបាន​លើក​យក​បញ្ហា​នេះមកចុះផ្សាយផងដែរ។

          ភាព​ចម្រូងចម្រាសគឺជុំវិញ​ប្រធាន​បទ​ដែលគេកំពុង​ពិភាក្សាថា តើ​តៃវ៉ាន់​គឺ​ប្រទេសដាច់ដោយ​ឡែក​ពីប្រទេសចិនឬយ៉ាងណា។

          តៃវ៉ាន់​មាន​រដ្ឋាភិបាល​ផ្ទាល់ខ្លួន ប៉ុន្តែ​ថា តើ​តៃវ៉ាន់​ជា​ប្រទេសឯក​រាជ្យ​ពី​ប្រ​ទេសចិន​ឬយ៉ាងណានោះ ស្ថិតនៅក្នុងការពិភាក្សានៅឡើយ។ ហើយ​អ្នក​និយម​អ៊ីនធើណិតនៅ​ចិន​មិនសប្បាយចិត្ត​នឹង​ទឹក​ដី​ដែល ជូយូ ​ជ្រើសរើស​យកដើម្បី​បញ្ជាក់​​សញ្ជាតិនោះទេ​៕

adverise with khmeread

មតិយោបល់