adverise with khmeread 15060401 1173698589383681 1976436987 o

តិរឆ្ឆាន!!! រំលោភ​ប្អូនស្រី​បង្កើត​រាប់​ភ្លេច​....​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កោះកុង ៖ ប៉ូលិស​ក្រុង​ខេមរភូមិន្ទ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកោះកុង បាន​បញ្ជូន​ជន​សង្ស័​យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១១​ វិច្ឆិកា​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួនជនសង្ស័យ ពីបទ​រំលោភ​សេព​សន្ធ​វៈ ទៅលើ​ប្អូនស្រី​បង្កើតជា​ច្រើនលើក។​

    អំពើ​ដ៏​ស្មោកគ្រោក​នេះ កើតឡើង​នៅ​ភូមិ ២ សង្កាត់​ស្មាច់មានជ័យ ខេត្តកោះកុង គឺ​ត្រូវបាន​ម្តាយ​ជនរងគ្រោះ​នាំ ជនរងគ្រោះ​មកប្តឹង​សមត្ថកិច្ច​នៅវេលា​ម៉ោង៤ ​និង​៣០ នាទី​រសៀល ថ្ងៃ​៩ វិច្ឆិកា​ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ស៊ូ ប៊ុនថន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង ស្នាក់នៅ​នៅ​ភូមិ២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។​

    តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ គឺ​ជនសង្ស័យ​បានធ្វើ​ការរំលោភ​ខ្លួន​ប្រមាណ ៣ ​ឆ្នាំ​មកហើយ តែដោយសារ​ការ​គំរាម​សម្លាប់​ផង​ និង​ខ្មាស់​គេ​ផង ទើប​មិន​ហ៊ាន​ប្រាប់​គេ។ ​តែ​ដោយ​អត់ទ្រាំ​និង​ទង្វើ​ដ៏​ថោកទាប​របស់​បងខ្លួន​ដែល​តែងតែ​ធ្វើការ​រំលោភ​មកលើ​ខ្លួន​ជា​បន្ត​បន្តា​ប់​មិន​ព្រម​ឈប់ ទើប​ខ្លួន​ដាច់ចិត្ត​ប្រាប់​ម្តាយ​ឱ្យមក​ប្តឹង​សមត្ថកិច្ច​តែម្តង។​

    ជនសង្ស័យ​ក៏បាន​សារភាពថា "​ខ្លួន​ពិតជា​បាន​រំលោភ​ប្អូនស្រី​ខ្លួន​ពិតប្រាកដ​មែន"​។​ ​ករណីនេះ កម្លាំង​ជំនាញ​បាន​បំពេញ​សំណុំរឿង​ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​នា​ថ្ងៃនេះ​៕

adverise with khmeread

មតិយោបល់