adverise with khmeread 104091942 gettyimages 621866218.600x400

ការសន្យា​ធំៗ​ទាំង ៥ នេះហើយ​ដែល​ជួយ Trump ឈ្នះឆ្នោត​យ៉ាង​ងាយ​

​    ​ការសន្យា​របស់លោក Donald Trump ដើម្បី​ធ្វើឱ្យ​ប្រទេស​អាមេរិក​អស្ចារ្យ​ម្តងទៀត គឺ​ផ្អែ​ល​លើ​ការសន្យា​គួរ​រំពឹង​ជាច្រើន ដែល​ជំរុញ​ឱ្យ​អ្នកគាំទ្រ​របស់គាត់​ជួយ​គាត់​ដណ្តើមបាន​ជ័យជម្នះ​ការបោះឆ្នោត​។​

​    ​ដូច្នេះ ខាងក្រោម​នេះ​គឺជា​ការសន្យា​ដែល​អ្នក​បោះឆ្នោតឱ្យ​លោក Trump រំពឹង​ពី​គាត់​៖

​    ​១. សង់​ជញ្ជាំង​ព្រំដែន​ខ័​ណ្ឌ​ចែក​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​
​    ​ចំណុច​ស្នូល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក Trump គឺ​ការកសាង​ជញ្ជាំង​រវាង​សហរដ្ឋអាមេរិក និង​ម៉ិ​ក​ស៊ិ​ក​ក្នុង​គោលនយោបាយ​អន្តោរ​ប្រវេសន៍ ដែល​បាន​កើតឡើង​ចាប់តាំងពី​លោក​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​កាលពី​ខែមិថុនា ឆ្នាំ ២០១៥ ដោយ​គាត់​អះអាងថា ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​បញ្ជូន​ជន​ចាប់រំលោភ​ផ្លូវភេទ និង​ឧក្រិដ្ឋជន​ចូល​ប្រទេស​ខ្លួន​។ គាត់​ថែមទាំង​បាន​សន្យាថា ជញ្ជាំង​នោះ​ច្បាស់​ជា​ស្អាត ហើយ​ម៉ិ​ក​ស៊ិ​ក​នឹង​ចេញ​លុយ​ធ្វើ​ជញ្ជាំង​នេះ​ទៀតផង​។ អ្វី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ យោងតាម​ការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ឱ្យដឹងថា ក្រុម​អ្នកគាំទ្រ​លោក Trump គាំទ្រ​ការសង់​ជញ្ជាំង​ព្រំដែន​នេះ​។​

​    ​២. ចាប់​លោកស្រី Clinton ដាក់គុក
​    ​ការស្រែក​ហ៊ោ​អំឡុង​សន្និបាតជាតិ​របស់​គណ​បក្ស​សាធារណរដ្ឋ​ដោយបាន​បន្លឺ​ថា "​ចាប់​លោកស្រី​ដាក់គុក​" បាន​ក្លាយជា​ទម្លាប់​មួយ​អំឡុង​ការជួបជុំ​របស់លោក Trump ម្តងៗ ហើយ​អំឡុង​ការតស៊ូ​មតិ​ប្រធានាធិបតី​លើក​ទី​ពីរ​ក៏​លោក Trump បាន​ប្រាប់​លោកស្រី Hillary Clinton ថា ប្រសិនបើ​គាត់​ឈ្នះឆ្នោត គាត់​នឹង​ណែនាំ​មេធាវី​របស់គាត់​ឱ្យ​ទទួលបាន​សុភាចារបុរស​ពិសេស​ម្នាក់​ដើម្បី​ស្វែងរក​ការពិត​អំពី​អ៊ីមែល​ដែល​បាន​បាត់​របស់​លោកស្រី​។ នៅ​គ្រានោះ លោកស្រី​បាន​តប​វិញ​ថា វា​ជា​រឿង​ល្អ​ដែល​មនុស្ស​ដូច​លោក Trump មិនមែនជា​អ្នក​កាន់​ច្បាប់​របស់​ប្រទេស ប៉ុន្តែ​លោក Trump បាន​វាយបក​វិញ​ថា នោះ​គឺ​ព្រោះ​លោកស្រី Hillary នឹង​ជាប់គុក​ប្រសិនបើ​គាត់​មានអំណាច​។​

​    ​៣. ហាមឃាត់​មូស្លីម​មិន​ឱ្យចូល​អាមេរិក​
​    ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅក្នុង​ទីក្រុង San Bernardino រដ្ឋ California កាល​ពីមួយ​ឆ្នាំមុន លោក Trump បានដាក់​សំណើ​ឱ្យមាន​ការហាមឃាត់​ជន​មូស្លីម​ចូល​ប្រទេស​អាមេរិក រហូត​ទាល់តែ​អ្នកតំណាង​ប្រទេស​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​។ ១១ ខែក្រោយ​មក លោក​បាន​និយាយថា ការហាមឃាត់​នេះ​គឺ​អនុវត្ត​ទៅលើ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ដែល​សម្បូរ​អំពើ​ភេរវកម្ម​។ ប៉ុន្តែ​កាលពី​ខែ​មុន អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Mike Pence បាន​និយាយថា លោក Trump ឈប់​គាំទ្រ​ការហាមឃាត់​ជន​មូស្លីម​ចូល​ប្រទេស​ខ្លួន​ហើយ ប៉ុន្តែ​ការស្ទង់មតិ​កាលពីដើម​ឆ្នាំនេះ​បាន​រកឃើញថា អ្នកគាំទ្រ​បក្ស​សាធារណៈរដ្ឋ​ភាគច្រើន​គាំទ្រ​ឱ្យមាន​ការហាមឃាត់​មូស្លីម​ជា​បណ្តោះអាសន្ន​ពី​ការចូល​ប្រទេស​ខ្លួន​។​

​    ​៤. លុបចោល​ច្បាប់​ថែទាំ​សុខភាព​ហៅថា Obamacare
​    ​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​បាន​ព្យាយាម​លុបចោល​ហត្ថលេខា​រប​ស់លោក​អូ​បា​ម៉ា​លើ​ច្បាប់​ថែទាំ​សុខភាព​ចាប់តាំងពី​ច្បាប់​នេះ​ត្រូវបាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១០​។ ឥឡូវ​បក្ស​នេះ​នឹងមាន​មនុស្សម្នា​ក់នៅ​សេត​វិមាន​ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន​។ លោក Trump បាន​រិះគន់​ច្បាប់​ថែទាំ​សុខភាព​ដែល​អាច​លៃលក​បាន ហៅថា Obamacare ដោយ​ហៅ​ច្បាប់​នេះ​ថា ជា​មហន្តរាយ ហើយ​បា​នស​ន្យ​ថា​នឹង​ប្តូរ​ច្បាប់​នេះ​ជាមួយ​គម្រោង​ថែទាំ​សុខភាព​ដ៏​ល្អ​បំផុត​មួយ​ជំនួស​វិញ​។ Trump ឥឡូវ​មាន​ទាំង​សភា និង​ព្រឹទ្ធសភា​ដើម្បី​ធ្វើ​និរាករណ៍​ច្បាប់​នេះ បើទោះបីជា​មនុស្ស​ដល់​ទៅ ២០ លាន​នាក់​នឹង​លែង​ទទួលបាន​ធានារ៉ាប់រង​សុខភាព​នេះ​ទៀត​ក៏ដោយ​។​

​    ​៥. ធ្វើ​និរាករណ៍​កិច្ចព្រមព្រៀង NAFTA និង TPP
​    ​ជ័យជម្នះ​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់លោក Trump កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​ជួយ​ជំរុញ​ដោយ​ជ័យជម្នះ​របស់គាត់​នៅ បណ្តា​រដ្ឋ​ដែល​ស្រុតចុះ​សេដ្ឋកិច្ច​ជាមួយ​រដ្ឋ​ដូចជា Wisconsin និង Pennsylvania បាន​បោះឆ្នោតឱ្យ​បក្ស​សាធារណរដ្ឋ​ជា​លើ​ដំបូង​តាំងពី​ទសវត្សរ៍ ១៩៨០​។ គាត់​បាន​លើកទឹកចិត្ត​អ្នកបោះឆ្នោត​ជាមួយ​សារ​ដ៏​ប្រជា​និយម​មួយ​អំពី​ពាណិជ្ជកម្ម​សេរី ដោយ​សន្យាថា នឹង​នាំ​យុគមាស​មក​សមាគមន៍​របស់​ពួកគេ​វិញ​តាមរយៈ​ការលុបចោល​នូវ​អ្វីដែល​លោក​ពណ៌នា​ថា​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​សម្រាប់​ន​យោ​ជិត​កម្មករ​។ កិច្ចព្រមព្រៀង​ពីរ​ដែល​កំពុង​ស្ថិតក្នុង​មន្ទិលសង្ស័យ​គឺ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បានផ្តល់​លោក Trump បើក​ទំព័រ​ថ្មី​ជាមួយ​អ្នកបោះឆ្នោត​នៅ​បណ្តា​រដ្ឋ​ស្រុតចុះ​សេដ្ឋកិច្ច ដែលជា​កន្លែង​ទន់ខ្សោយ​នៃ​ផ្នែក​នយោបាយ​សម្រាប់​លោកស្រី Clinton៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់