adverise with khmeread 1

ជិះ​ម៉ូតូ​ទៅ​មើល​បុណ្យអុំទូក​ ​បែរជាបុកគោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

    ឧ​ត្ត​រ​មានជ័យ ៖ បុរស​២​នាក់ ជិះ​ម៉ូតូ​មកពី​មើល​ការប្រណាំង​ទូក ខ្វះ​ការប្រុងប្រយ័ត្ន ស្រាប់តែ​ទៅបុក​គោយន្ត​កន្ត្រៃ ពីក្រោយ​បណ្តាល​ឱ្យដួល​បោក​ក្បាល ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​គ្រួស​ក្រហម​ក្រវ៉ាត់​ក្រុង ខាងលិច​ស្ពាន​ក​ណ្តែ​ក​ប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

    ប៉ូលិស​ចរាចរណ៍ បានឱ្យដឹងថា ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ បណ្តាល​ឱ្យស្លាប់​មនុស្សម្នា​ក់ និង​របួសធ្ងន់​ម្នាក់ ដែល​ជនរងគ្រោះ ទី​១-​អ្នកបើក​ម៉ូតូ​ឈ្មោះ វ៉ាន ឆៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​វ៉ាន ឃុំ​តា​យ៉ែ​ក ស្រុក​សូ​និគម (​ស្លាប់​) និង​ទី​២-​ឈ្មោះ ទិ​ត្យ សំ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង (​របួសធ្ងន់​) រីឯ​អ្នកបើកបរ​គោយន្ដ​កន្ត្រៃ​រត់គេចខ្លួន​បាត់​។​

    ក្រោយ​កើតហេតុ មន្ដ្រីប៉ូលិស​ជំនាញ​បាន​វាស់វែង បាន​សន្និដ្ឋានថា គោយន្ត​កន្ត្រៃ​មិន​ប្រកាន់​ស្តាំ ទើប​បណ្តាល​មាន​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​។​

    បច្ចុប្បន្ន វត្ថុតាង​ទាំងអស់ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការ​ក្រុង ដើម្បី​ដោះស្រាយ​តាម​ក្រោយ។ ​ចំណែក​សព​ត្រូវ​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់