adverise with khmeread Unnamed %283%29

ប៉ូលិស​ខេត្តកំពង់ធំ​ចាប់​លួច​ម៉ូតូ​បាន​ ​២ ​នាក់​ក្នុងព្រៃ​​

    កំពង់ធំ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ​បាន​ឡោមព័ទ្ធ​ចាប់ខ្លួន​ក្នុងព្រៃ​​នា​ថ្ងៃទី១១​ វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ដែល​ចត​ចោល​លើផ្លូវ​មុខផ្ទះ​មិនបាន​ដក​កូនសោ។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខេង សុខ ភេទប្រុស អាយុ៥៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ នៅពេលដែល​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ចោល​នៅតាម​ផ្លូវ​នៅ​តំបន់​អណ្ដូង​តា​មែ​ង ភូមិ​.​ឃុំ​ខាងលើ​ចូលទៅ​បត់ជើងធំ​ក្នុងព្រៃ​មិនបាន​ដក​សោ​ម៉ូតូ ម៉ាក C125 សេរី​២០១៣ ​ស្លា​កលេខ​ភ្នំពេញ ​1BV-8990​។ ​ខណៈ​ពេលនោះ​មាន​ជនសង្ស័យ ២ នាក់​បាន​លួច​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។​

    ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ជនរងគ្រោះ​កម្លាំង​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​តាម​ស្ទាក់​ចាប់តាំងពី​ម៉ោង​ទទួល​បណ្ដឹង​រហូតដល់​ម៉ោង២​​ និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ ​វិច្ឆិកា​នេះ ​ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ២ នាក់​នេះ​នៅក្នុង​ព្រៃ ដោយ​ឡោមព័ទ្ធ​ព្រៃ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មាន ១-​ឈ្មោះ ហេង យឿន ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែ​កសាង ឃុំ​លើកដែក ស្រុក​លើកដែក ខេត្តកណ្ដាល ​និង​២-​ឈ្មោះ វី ហ៊ ភេទ ភេទប្រុស ​អាយុ ២០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ រស់នៅ​ភូមិ​លរ ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​

    វត្ថុតាង​ចាប់យក​មាន ម៉ូតូ​របស់​ជនរងគ្រោះ​, កូនសោ​ម៉ូតូ​ផ្សេងទៀត ១,​ សោ​សម្រាប់​មួល​ខ្ចៅ ២(​លេខ​១២ និង​លេខ ១៦ ),​ ដង្កាប់ ១,​ ចម្ពាម​កៅស៊ូ ២, ​ទួណឺ​វី​ស​១ និង​បា​ឡូ​​ខោអាវ ១។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​តាម​នីតិវិធី។ ​ឯ​ម៉ូតូ​ប្រគល់ជូន​ជនរងគ្រោះ​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ៕

adverise with khmeread

មតិយោបល់