adverise with khmeread 1

មិនអាច​ទៅរួច​ទេ​! ប្រជាជន​អង់គ្លេស​មួយចំនួន​កំពុង​អំពាវនាវ​ឱ្យ​អូ​បា​ម៉ា​រើ​មក​រស់នៅ​ចក្រភព​អង់គ្លេស​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​

    ​លោក​អូ​បា​ម៉ា​នឹង​ចាក​ចេញពី​សេត​វិមាន​ឆាប់ៗ​នេះ ប៉ុន្តែ​អាជីព​នយោបាយ​របស់លោក​ប្រហែល​មិនទាន់​ចប់​ឆាប់ៗ​នេះ​ទេ​។ ព្រោះ​នៅ​អង់គ្លេស​មានការ​ជជែក​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដែល​ចង់ឱ្យ​លោក​ផ្លាស់​មក​រស់នៅ​ចក្រភព​អង់គ្លេស និង​ក្លាយជា​នាយករដ្ឋមន្ត្រី​។ 

​    ​ជាក់ស្តែង រឿងនេះ​មិន​អាចជា​ការពិត​បានទេ​។ 

​    ​ប៉ុន្តែ ប្រជាជន​អង់គ្លេស​បានចាប់ផ្តើម​អង្វរ​ដោយផ្ទាល់​ដល់​ប្រធានាធិបតី​អាមេរិក​រូបនេះ​ឱ្យ​ផ្លាស់​មក​នៅ​អង់គ្លេស និង​កាន់តំណែង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ដោយ​ប្រើ​អក្សរ​អម​ទ្រុង​ជ្រូក​យ៉ាង​ដូច្នេះ #ObamaforPM​។ 

​    ​ទោះបី​គាត់​នឹងត្រូវ​ចាកចេញ​ពី​តំណែង ប៉ុន្តែ​មនុស្ស​ជាច្រើន​មិនអាច​ទទួលយក​បានទេ ដែល​ដូ​ណា​ល់ ត្រាំ ឈ្នះ ហើយ​អូ​បា​ម៉ា ចាកចេញ​។ 

​    ​ហេតុដូច្នេះ​ហើយ​ទើប​ប្រជាជន​អង់គ្លេស​ព្យាយាម​ស្វែងរក​ជម្រើស​ផ្សេងទៀត​សម្រាប់​លោក​អូ​បា​ម៉ា​។ ប្រជាជន​អង់គ្លេស​ភាគច្រើន​យល់ថា លោក​អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អស្ចារ្យ​សម្រាប់​ពួកគេ ហើយ​យល់ថា​គាត់​នឹង​នាំមក​នូវ​ភាពស្រស់​បំព្រង​ដល់​អង់គ្លេស​វិញ បន្ទាប់ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប​៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់