adverise with khmeread 1

មូស​ខ្លា​ផ្ទុក​វីរុស​ហ្ស៊ី​កា​ហោះ​មកដល់​ហូជីមិញ​ហើយ​!

    ​រដ្ឋបាល​ក្រុង​ហូជីមិញ​បាន​ព្រមាន​ថា មូស​ខ្លា​ដែល​ផ្ទុក​វីរុស​ហ្ស៊ី​កា និង​ជំងឺគ្រុនឈាម​មាន​វត្តមាន​ក្នុង​ទីក្រុង​ហូជីមិញ​ហើយ ដោយ​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ផ្ទុះឡើង​នៃ​ការឆ្លង​វីរុស​នេះ​ដល់​អ្នកស្រុក​។ នេះ​បើ​យោងតាម​កាសែត​យុវជន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី​១១ វិច្ឆិកា​។ 

​    ​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​សរុប ៣០ បាន​រាយការណ៍​នៅ​ភាគខាងត្បូង​ទីក្រុង​ហូ​ជិ​មិញ រួមទាំង​ករណី​ឆ្លង​ស្ត្រី​មាន​ផ្ទៃពោះ ៣ នាក់​ផងដែរ​។ នេះ​បើ​ផ្អែក​តាម​រដ្ឋបាល​ក្រុង​ហូជីមិញ​ប្រកាស​បែបនេះ​។  

​    ​ទីក្រុង​ហូជីមិញ​ជាប់​លេខ ១ ក្នុងប្រទេស​វៀតណាម ក្នុងន័យ​អ្នកជំងឺ​ដែល​ពិនិត្យឃើញ​ឆ្លង​វីរុស​ហ្ស៊ី​កា​នេះ បើទោះបីជា​អ្នកជំងឺ​ទាំងនោះ​មិនបាន​ទៅ​តំបន់​ដែល​ឆ្លង​វីរុស​ហ្ស៊ី​កា​ដោយផ្ទាល់​ក្តី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់