adverise with khmeread Untitled 1

គ្រាន់តែ​ឃើញ​មុខ​ដូច​ទំនង​បោះឆ្នោតឱ្យ​ត្រាំ ចាប់ទាញ​ទម្លាក់​ពី​ឡាន វាយ​មួយ​ឆ្អែត

    ​ចំពេល​កំពុង​មានការ​ប្រឆាំងនឹង​លោក ដូ​ណា​ល់ ត្រាំ ពាសពេញ​សហរដ្ឋអាមេរិក វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅ​ទីក្រុង Chicago បានបង្ហាញ​ពី​ហ្វូងមនុស្ស​មួយក្រុម​បាន​វាយតប់​បុរស​ម្នាក់​ទាំង​កណ្តាលថ្ងៃត្រង់ ដោយ​ពួកគេ​អះអាងថា បុរស​ម្នាក់​នោះ​បោះឆ្នោតឱ្យ​លោក​ត្រាំ​។​

​    ​វីដេអូ​នេះ ដែល​ឥឡូវ​កំពុង​ត្រូវគេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម បានបង្ហាញ​ពី​ជនរងគ្រោះ​ត្រូវគេ​វាយដំច្រំធាក់​ដោយ​បុរស​ពីរ​នាក់ ខណៈ​អ្នក​ឯទៀត​នាំគ្នា​អបអរ​នឹង​អំពើហិង្សា​នេះ​។​

​    ​អ្នក​ឈរ​ម្នាក់​បាន​ស្រែក​នៅក្នុង​ឧ​ប​ទ្ទ​ហេតុ​នោះ​ថា "​វា​បោះឆ្នោតឱ្យ​ត្រាំ វា​បោះឆ្នោតឱ្យ​ត្រាំ​" ខណៈ​មនុស្ស​ម្នាក់ទៀត​បាន​ស្រែកថា "​ហ្អែ​ង​ត្រូវតែ​សង​ចំពោះ​កំហុសឆ្គង​មួយ​នេះ​។ កុំ​បោះឆ្នោតឱ្យ​ត្រាំ​ទៀត​"​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ហើយ​ប៉ូលិស​ទីក្រុង Chicago បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ស៊ើប​លើ​ករណីនេះ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​ប៉ូលិស​មិនមាន​ព័ត៌មាន​ថ្មី​ដើម្បី​បន្ថែម​ឡើយ​៕


ប្រភព៖ NYPOST
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់