adverise with khmeread 1

រក​យូរហើយ​! នេះ​ជា​វិធី​ការពារ​ឈឺ​ខ្នង និង​ចង្កេះ​

    ​បញ្ហា​ឈឺ​ចុក​រួយ​ខ្នង​-​ចង្កេះ​ជា​បញ្ហា​មួយ​ដែល​កើត​ឡើងលើ​មនុស្ស​ស្ទើរតែ​គ្រប់រូប​មិន​ថា​ចាស់​ឬ​ក្មេង​នោះទេ ហើយ​វា​គឺជា​អាកា​រៈ​នៃ​ជំងឺ​មួយ​ដែល​ពិបាក​នឹង​ព្យាបាល​។​

​    ​ដូច្នេះ​អ្នក​គួរតែ​ស្វែងយល់​ពី​វិធី​ការពារ​មិនឱ្យ​ឈឺ​ចុក​រួយ​ខ្នង​-​ចង្កេះ​វិញ​ទើប​ជាការ​ប្រសើរ​។​

​    ​១. មិនត្រូវ​បង្ខំ​ធ្វើការ​ហួសកម្លាំង​
​    ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ខ្លាំងពេក រួមផ្សំ​នឹង​ការគិត​ច្រើន​ហួសប្រមាណ​អាចធ្វើឱ្យ​ឆ្អឹងខ្នង មាន​សភាព​ទន់ខ្សោយ ហើយ​សាច់ដុំ​ខ្នង​មាន​លក្ខណៈ​រឹង​ខុសធម្មតា​ដែលជា​មូលហេតុ​មាន​អា​ការៈឈឺចាប់​។ ដូច្នេះ​អ្នក​គួរតែ​កំណត់​ពេលវេលា​និង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​កិច្ចការ​ប្រចាំថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ធ្វើ​ហួសកម្លាំង និង​មាន​អារម្មណ៍​ច្របូកច្របល់​គិត​ច្រើន​។​

​    ​២. មិន​ត្រូវមាន​អារម្មណ៍​ឆេវឆាវ​
​    ​ការខឹង​ច្រឡោត​ឆេវឆាវ ធ្វើឱ្យ​សាច់ដុំ​តឹង​ណែន បង្កឱ្យមាន​អា​ការៈឈឺចាប់​។ ដូច្នេះ​អ្នក​គួរតែ​ហ្វឹកហាត់​សមាធិ​ធ្វើឱ្យ​ស្ងប់ ចេះ​អត់ធ្មត់ និង​មិនត្រូវ​មានចិត្ត​ឆេវឆាវ​ខឹង​ច្រើន​ទេ ពិសេស​អ្នក​ត្រូវ​ឧស្សាហ៍​ហាត់ប្រាណ​ជាប្រចាំ​។​

​    ​៣. អាហារ​
​    ​ការទទួល​ទាន​អហារ​ឱ្យមាន​តុល្យភាព​អាចជួយ​សម្រក​ទម្ងន់​និង​ការពារ​ជំងឺ​រលាក​សន្លាក់​រ៉ាំ​រៃ ពិសេស​វា​អាច​ការពារ​រាងកាយ​ពី​ការផលិត​អាស៊ីត​អ៊ុយ​រិច​ច្រើនពេក ព្រោះ​អត្រា​នៃ​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​អាចជា​មូលហេតុ​ធ្វើឱ្យ​ឈឺសន្លាក់​បាន​។ ដូច្នេះ​គួរ​ពិសា​អង្ករសម្រូប សាច់សត្វ​មិនជា​ប់​ខ្លាញ់ ត្រី​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ហើយ​ត្រូវ​កាត់បន្ថយ​ការ​ទទួលទាន​សាច់មាន​ជាប់​ខ្លាញ់ សាច់ក្រក់ ស្ករ ភេសជ្ជៈ ដែលមាន​ជាតិ​អាល់កុល ខ្លាញ់​សត្វ និង​ផលិតផល​ដែល​ធ្វើ​ពី​ម្សៅ និង​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន ២ លីត្រ​ក្នុង ១ ថ្ងៃ​។​

​    ​៤. មិនត្រូវ​បណ្ដោយឱ្យ​ធាត់​ពេក​
​    ​ការ​កើន​ទម្ងន់​ខ្លួន​ធ្វើឱ្យ​ឆ្អឹងខ្នង​ត្រូវ​ទទួលរង​ទម្ងន់​បន្ថែមទៀត និង​ផ្ដល់​ផលប៉ះពាល់​ជាលិកា​សន្លាក់ សរសៃ និង​ឆ្អឹង​។ ហើយ​សាច់ដុំ​នៅ​បរិវេណ​ក្បាលពោះ​បន្ថែម​ការគាបសង្កត់​លើ​ឆ្អឹងខ្នង​ផងដែរ​។​

​    ​៥. ហាត់ប្រាណ​ជាប្រចាំ​
​    ​ការ​តម​អាហារ​រយៈពេល​យូរ ពុំមែន​ជា​មធ្យោបាយ​ល្អ​ទេ​ក្នុងការ​សម្រក​ទម្ងន់​។ ដូច្នេះ​គួរតែ​ហាត់ប្រាណ​ដូចជា​ការដើរ​ឱ្យបាន​ច្រើន ឬ​ជិះ​កង់​ទើប​ជាការ​ប្រសើរ ហើយ​យ៉ាងហោចណាស់​ក៏ ៣ ដង​ក្នុង ១ សប្ដាហ៍​ដែរ​និង​ក្នុង​ម្ដង ២០ នាទី​។​

​    ​៦. មិន​ត្រូវមាន​អារម្មណ៍​តានតឹង​ពេក​
​    ​
​    ​៧. សម្រាក​ឱ្យបាន​គ្រប់គ្រាន់​
​    ​ក្នុងអំឡុងពេល​គេង រាងកាយ ខ្នង​ក៏បាន​សម្រាក​ដែរ ហើយ​អំឡុងពេល​អ្នក​គេង​វា​នឹង​ជួសជុល​កន្លែង​មាន​បញ្ហា​របស់​អ្នក​។​

​    ​៨. មាន​សេចក្ដីសុខ​ក្នុង​ជីវិត​
​    ​ធូរស្រាល​ទាំង​រាងកាយ​និង​ផ្លូវ​អារម្មណ៍​ជួយ​បំបាត់​ស្ត្រេ​ស ដែលជា​មេ​នាំអាទិ៍​ឱ្យ​ឈឺ​ខ្នង​-​ចង្កេះ​។​

​    ​៩. ស្វែងយល់​ពី​អា​ការៈដែល​កើតមាន​ឡើងលើ​រាងកាយ​
​    ​អា​ការៈឈឺចាប់​ផ្នែក​រាងកាយ ភាគច្រើន​បណ្ដាលមកពី​បញ្ហា​ផ្នែក​ផ្លូវចិត្ត​។ ចំណែកឯ​ឆ្អឹងខ្នង​វិញ ត្រូវបាន​ភ្ជាប់​ទៅ​សាច់ដុំ​និង​សរសៃប្រសាទ​។ ដូច្នេះ​នៅពេលដែល​អ្នកមាន​អារម្មណ៍​នឿយហត់ ឬ​មិន​ស្រួលខ្លួន អ្នក​គួរតែ​ឈប់សម្រាក​និង​ទុកឱ្យ​រាងកាយ​មាន​សភាព​ធូរស្រាល​សិន​ទើប​ជាការ​ល្អ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់