Untitled 1

បុរស​ចិន​នេះ​អង្គុយ​យំ​ខណៈដែល​អ្នកភូមិ​នាំគ្នា​មក​លួច​ក្រូច បន្ទាប់ពី​រថយន្ត​គាត់​ក្រឡាប់ ហើយ​ឆ្លៀត​វាយតប់​គាត់​ទៀត​

    ​នៅពេលដែល​ជីវិត​ពឹង​លើ​ផ្លែក្រូច សូម​កុំឱ្យ​កំពប់​វា​នៅតាម​ដងផ្លូវ​។​

​    ​អ្នកបើករថយន្ត​ដឹកទំនិញ​ម្នាក់​និង​ក្មួយ​របស់គាត់​ត្រូវបាន​អ្នកភូមិ​វាយតប់ ខណៈដែល​អ្នក​ទាំងពីរ​ព្យាយាម​ឃាត់​ក្រុមមនុស្ស​ចិត្តខ្មៅ​ទាំងនោះ​ពី​ការ​លួច​យក​ក្រូច​ដែល​កំពប់​តាម​ដងផ្លូវ​ហាយវ៉េ បន្ទាប់ពី​រថយន្ត​រប​ស់​ពួកគេ​ក្រឡាប់​នៅលើ​ផ្លូវ​ក្នុង​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ ទី ៦​។ នេះ​បើ​យោងតាម​វេ​ប​សាយ South China Morning Post​។​

​    ​អ្នកបើករថយន្ត​ដឹកទំនិញ​នោះបាន​យំ​លើផ្លូវ ខណៈដែល​អ្នកភូមិ​ប្រមូលយក​ក្រូច​របស់ខ្លួន​ចេញ​ផ្លូវ​ក្នុង​ទីក្រុង Yichun ខេត្ត Jiangxi​។​

​    ​អ្នកភូមិ​ទាំងនោះ​បាន​និយាយ​អំពី​ឧបទ្ទវហេតុ​នោះ​ថា រថយន្ត​បាត់បង់​ម្ចាស់ការ ហើយ​ក្រឡាប់​តែម្ដង និង​កំពប់​ផ្លែក្រូច​ពេញ​ផ្លូវ​។​

​    ​យ៉ាងណាមិញ ពួកគេ​មិន​មកជួយ​នោះទេ បែរជា​មួយ​ជួយ​ច្រក​ក្រូច​ដាក់​បាវ​ទៅផ្ទះ​ទៅវិញ​។ ក្នុង​វីដេអូ​អ្នក​ទាំងពីរ​ខឹង​ជាខ្លាំង និង​ព្យាយាម​បញ្ឈប់​ពួក​អ្នកភូមិ​ទាំងនោះ​កុំឱ្យ​លួច​ក្រូច​របស់ខ្លួន​ប៉ុន្ដែ​ពួកគេ​បែរជា​មក​វាយ​អ្នក​ទាំងពីរ​ថែមទៀត​។​

​    ​ក្រូច​ទាំងអស់​មានតម្លៃ​សរុប ១ ម៉ឺន​យ័ន (១.៤៦៧ ដុល្លារ ) ហើយ​អ្នកបើករថយន្ត​រង់ចាំ​អស់​រយៈពេល ៥ ម៉ោង​ទើប​រថយន្ត​សណ្ដោង​មកដល់​៕

ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់