រូបភាពមួយបានបង្ហាញ លោកប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា ឱ្យម្រាមដៃកណ្តាលដល់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ មុននឹងគាត់ចាប់ដៃគ្នា។
អ្នកទាំងពីរបានជួបគ្នានៅសេតវិមានកាលពីម្សិលមិញ បន្ទាប់ពីលោកត្រាំបានឈ្នះឆ្នោតកាលពីថ្ងៃពុធ។
បើទោះជាអ្នកទាំងពីរមានរឿងជូរចត់ជាមួយគ្នាក្តី លោកអូបាម៉ា និងត្រាំហាក់បង្ហាញអត្តចរិតធម្មតា ខណៈពួកគេបានចាប់ដៃគ្នា ហើយរូបភាពចាប់ដៃរបស់អ្នកទាំងពីរបានក្លាយជារូបភាពទំព័រមុខរបស់សារព័ត៌មានធំៗលើពិភពលោកជាច្រើន។
គេដឹងហើយថា រូបភាពនេះត្រូវបានគេកាត់តទាំងស្រុង ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានលើកឡើងថា នេះគឺជាអារម្មណ៍ពិតរបស់លោកអូបាម៉ាពេលបានជួបលោកត្រាំ។
ខណៈលោកអូបាម៉ាមិនបានឱ្យម្រាមដៃកណ្តាលដល់លោកត្រាំ អ្នកទាំងពីរគ្មានអាថ៌កំបាំងអ្វីត្រូវលាក់បាំងឡើយព្រោះពួកគេពិតជាមិនចូលចិត្តគ្នាសោះឡើយ៕
ប្រភពៈ metro
