adverise with khmeread Seolhyun

សឿលយ៉ន់ ទទួលបានពាន “Model of the Year”

            សឿលយ៉ន់ (Seolhyun) សមាជិក​របស់ក្រុម​ចម្រៀង​ស្រីកូរ៉េ AOA ទទួល​បាន​ពាន​តារាបង្ហាញម៉ូតឆ្នើម​ប្រចាំឆ្នាំនៅក្នុងកម្មវិធី Seoul TV CF Awards ដែល​រៀបចំ​ធ្វើ​នៅ​សាល​ City Hall របស់​ក្រុងសេអ៊ូលកាលពីថ្ងៃទី​១៤​ខែ​មករា។

        សឿលយ៉ន់ គឺជាតារាបង្ហាញម៉ូត​ដែលតំណាងឲ្យ​យីហោល្បីៗ​ជា​ច្រើន​ រួម​​ទាំង​សម្លៀក​បំពាក់​ស្ត្រី​ និងផលិតផលសម្អាងផងដែរ។

នាងល្បីល្បាញ​ខ្លាំង​ដោយសារតែ​ទទួល​បាន​កិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​​ឲ្យ​ក្រុមហ៊ុនដឹកជញ្ជូនចល័តដ៏ល្បីមួយ ហើយ​ក៏​ត្រូវ​បាន​ជ្រើសរើស​ជាឯក​អគ្គ​រដ្ឋ​ទូត​សម្រាប់យុទ្ធនាការ “2016-2018 The Year of Visit Korea”​ ដែល​រៀប​ចំ​ដោយ​​គណៈកម្មាធិការ Seoul Visit Korea Committee ដើម្បី​ធ្វើ​ការងារ​​ជា​អ្នក​ឃោសនា​តំណាងឲ្យ​ជាតិ។

ពាន​ “Model of the Year” គឺផ្អែក​លើការនិយម​គាំទ្រ​របស់​សាធារណជន​និង​ក្រុម​ហ៊ុនផ្សាយពាណិជ្ជកម្ម​។ កន្លងមក​ តារាកូរ៉េដែលធ្លាប់​ទទួល​បានពាន​​នេះ​​រួម​មាន​ ចន់ ជីយ៉ន់  គីម ថែហ៊ី  គីម យូណា  ស៊ីន មីនអា  និង គីម ស៊ូយ៉ន់៕


 

adverise with khmeread

មតិយោបល់